ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​ម្នាក់​ៗ​អាណិត​ណាស់ អ៊ុ​ង វិ​រៈ ធ្លាក់ខ្លួន​ដល់​ម្លឹ​ង​!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​របស់​កីឡាករ អ៊ុ​ង វិ​រៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​លើ​សង្វៀន​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​មុន​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​បង្ហាញ​អារម្មណ៍​សង្វេគ​ចិត្ត​ចំពោះ​កីឡាករ​ជើង​ខ្លាំង និង​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ពីរ​បី​ម្នាក់ឯង​រូប​នេះ​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​របស់​កីឡាករ អ៊ុ​ង វិ​រៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​លើ​សង្វៀន​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​មុន​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​បង្ហាញ​អារម្មណ៍​សង្វេគ​ចិត្ត​ចំពោះ​កីឡាករ​ជើង​ខ្លាំង និង​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ពីរ​បី​ម្នាក់ឯង​រូប​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​លោក​ធ្លាប់តែ​ខ្លាំង ប៉ុន្តែ​ដល់​ប្រកួត​ជាមួយ​កីឡាករ​ជើង​ថ្មី ជា​ជនជាតិ​ប្រេ​ស៊ី​ល ស្ទើរតែ​ទៅ​មិន​រួច​។

យ៉ាងណាមិញ នោះ​មិនមែន​ជា​ការ​បណ្ដែតបណ្ដោយ​របស់​លោក​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ខាង​សហ​ព័ន្ធ​មិន​មាន​គូប្រកួត​ឱ្យ​លោក​ឡើង​រេញ ហើយ​បណ្ដាល​ឱ្យ​លោក​ធ្លាក់ដៃ​។ កីឡាករ​អ៊ុ​ង វិ​រៈ បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​ភាព​ចុះ​ខ្សោយ​របស់​ខ្លួន​ថា រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​លោក​អត់​មាន​គូ​វ៉ៃ ហើយ​ទោះជា​ខំប្រឹង​ហាត់ និង​ថែ​សុខភាព​ប៉ុណ្ណា ក៏​ទៅ​មិន​រួច ព្រោះតែ​ខាន​វ៉ៃ​យូរ​។

លោក​ថា កីឡាករ តែ​អត់​គូ​វ៉ៃ គឺ​ដៃជើង ដែល​ធ្លាប់តែ​ខ្លាំង និង​ស្ពឹក​ស្រពន់​អស់ហើយ អី​ុ​ចឹ​ង​ហើយ​ទើប​លោក​ធ្លាក់ដៃ គីឡូ​ក៏​ឡើង​ដល់​៨៥ ដែល​កាន់តែ​ធ្វើ​ឱ្យ​ខ្វះ​គូប្រកួត​ទៅ​ទៀត​។ លោក​ទទួលស្គាល់​ថា ការ​ប្រកួត​ជាមួយ​កីឡាករ Jean Carlos គឺជា​ការ​ប្រកួត​បើក​ឆាក​ក្រោយ​អស់​គូប្រកួត គឺ​លោក​ពិតជា​ប្រកួត​មិន​បាន​ល្អ បើ​ទោះ​បាន​ឈ្នះ​ពិន្ទុ​ក្រោយ​បញ្ចប់​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​អះអាង​ថា លោក​ពិតជា​អាណិត​ចំពោះ​កីឡាករ អ៊ុ​ង វិ​រៈ យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​កីឡាករ​រូប​នេះ​ធ្លាក់​ដៃដល់​ម្លឹ​ង​។ លោក​អះអាង​ថា នឹង​ដាក់​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៨៥​គីឡូ​ឱ្យ​បាន​ញឹកញាប់​ឡើង​វិញ ដើម្បី​កុំឱ្យ​កីឡាករ​រូប​នេះ​រស់​ដៃ​រស់​ជើង​ឡើង​វិញ​។

យោង​តាម​ការ​ប្រកួត​របស់ អ៊ុ​ង វិ​រៈ នៅ​ក្នុង​ថ្ងៃ​នោះ គឺ​កីឡាករ​ប្រេ​ស៊ី​ល ដែល​ជា​ជើង​ថ្មី ហាក់​បើក​ឆាកប្រយុទ្ធ​បាន​ល្អ​ជាង ដោយសារ​តែ​កីឡាករ​កម្ពុជា​ហាក់​ធ្លាក់​ខ្លាំង​។ ការ​ប្រកួត​បណ្ដោយ​រហូត​ដល់​៥​ទឹក ដោយ​មុន​នឹង​ឈ្នះ​លើ​កីឡាករ​ប្រេ​ស៊ី​ល ក៏​ត្រូវ​លោក​អាជ្ញាកណ្ដាល​ពិន័យ​ផង​ដែរ ពី​រឿង​គេ​ស្ពឹក​ដៃ​ស្ពឹក​ជើង ហើយ​មិនសូវ​ប្រឹង​វ៉ៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ