ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេប​សត្វ​ខ្មូត​ទាំង​រស់​៥​ក្បាល​រាល់ថ្ងៃ​…​ព្រោះតែ​នាង​ជឿជាក់

5 ឆ្នាំ មុន

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​អា​ហ្ស​ង់​ទី​ន សញ្ជាតិ​អា​មេ​រិ​កម្នាក់ ដែល​សព្វ​ថ្ងៃ​ រស់នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ា តែងតែ​ទទួលទាន​សត្វ​ខ្មូត​នៅ​រស់​៥​ក្បាល​ជា​រៀងរាល់ថ្ងៃ ក្នុង​ជំនឿ​ថា…

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​អា​ហ្ស​ង់​ទី​ន សញ្ជាតិ​អា​មេ​រិ​កម្នាក់ ដែល​សព្វ​ថ្ងៃ​ រស់នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ា តែងតែ​ទទួលទាន​សត្វ​ខ្មូត​នៅ​រស់​៥​ក្បាល​ជា​រៀងរាល់ថ្ងៃ ក្នុង​ជំនឿ​ថា ​អាច​ការពារជំងឺមហារីក និងពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ ។

Marcela Iglesias ជឿជាក់​ថា ការ​ហូប​សត្វ​ខ្មូត​ នៅ​រស់​ជា​រៀងរាល់ថ្ងៃ គឺជា​វិធី​ល្អ​ក្នុង​ការពារ​ជំងឺ​មហា​រីក ការ​ឈឺចាប់​រ៉ាំ​រៃ បញ្ហា​ឈឺសន្លាក់ និងបញ្ហា​ផ្លូវ​រំលាយ​អាហារ​ ។ ការ​លេប​វា​ទាំង​រស់ ធ្វើ​ឱ្យ​មានការ​បញ្ចេញ​​សារធាតុ​ម្យ៉ាង​ ហៅ​ថា “Coleotoxin” នៅ​ពេល​ដែល​វា​ងាប់ ​។

តាម​ការ​សិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១១ បាន​រក​ឃើញ​ថា សារធាតុ Coleotoxin អាច​មាន​ប្រសិទ្ធ​ភាព​​កាត់​បន្ថយ​កោសិកា​មហារីក​បាន​ដល់​ទៅ​៧០%​ ។ ដំបូង​ឡើយ Iglesias មិនដឹង​រឿង​នេះ​ទេ​ មុន​ពេល​នាង​បាន​ជួប​មិត្ត​ភក្តិ​របស់​នាង ដែល​មាន​ជម្ងឺមហារីក​ ។

មិត្តភក្តិ​​​នាង​ត្រូវ​គ្រូពេទ្យ​ឱ្យ​ប្រើប្រាស់​ថ្នាំ​សម្លាប់​កោសិកា​មហារីក តែ​គេ​បាន​ប្រកែក​ ហើយ​សុខចិត្ត​មក​ទទួល​​ទា​ន​សត្វ​ខ្មូត​ចំនួន​៥០​ក្បាល​ជាង​រៀងរាល់ថ្ងៃ​វិញ ​។ ស្រាប់តែ​បាន​ធូរស្រាល​ក្នុង​រយៈពេល​៦​ខែ​មក​នេះ ​។ នាង Iglesias បាន​យក​សត្វ​នេះ​មក​ចិញ្ចឹម ដោយ​ឱ្យ​នំប៉័ង​បន្តិចបន្តួច​ស៊ី​ម្តងម្កាល​។ កូនចៅ​ចេះ​តែ​បន្ត​កើត ដែល​វា​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​ ។

នាង​ថា បើ​ទោះបីជា​វា​មិន​ដូច​ជា​ពាក្យ​គេ​ថា (​អាច​ការពារ ឬព្យាបាល​មហារីក​) ខ្ញុំ​ក៏​មិន​ខ្វល់​ដែរ ព្រោះតែ​យ៉ាងណា​ ក៏​ខ្ញុំ​អាច​បាន​ប្រូតេអ៊ីន​ពី​ការ​ទទួលទាន​វា​ដែរ​ ។

អត្ថបទសរសេរ ដោយ