ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការសំណង់ម្នាក់​ត្រូវ​កម្មករ​សំណង់​ផឹក​ស្រវឹង​​​កាប់​២​ពូ​ថៅ​របួស​ធ្ងន់

12 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​ជា​មេការ​សំណង់​ម្នាក់ត្រូវ​​កម្មករ​សំណង់​ផឹក​ស្រវឹង​កាប់​២​ពូថៅ​របួស​យ៉ាង​ដំណំ​ ខណៈ​ពេលមេការ​រូប​នេះចូល​ទៅ​ឃាត់​កុំ​ឱ្យ​ស្រែក​ឡូឡា​ពេល​យប់​ ហើយ​ត្រូវ​កម្មករ​ដូច​គ្នា​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាមៗ​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣ កញ្ញា ២០១៣ នៅ​ការ​ដ្ឋាន​​សំណង់​ស្ថិត​ក្នុង​ភូមិ​​ព្រែក​សំរោង​ទី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ។

ប៉ូលិស​ព្រហ្ម​ទណ្ឌ​ក្រុង​តា​ខ្មៅ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ពីបទ​ហិង្សា​ឈ្មោះអ៊ូ សុខ​ហឿន​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្រែ​វាល ឃុំ​ស្រែ​វាល​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​ ជា​កម្មករ​សំណង់​ស្នាក់​នៅ​ភូមិ​កើត​ហេតុ​។ ចំណែក​ជន​រង​គ្រោះជាមេការ​សំណង់​ឈ្មោះ​ឡុញ សុភាព ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ ត្រូវ​ជន​សង្ស័យ​កាប់​ត្រូវ​ស្មា​ខាង​ស្តាំ និង​កំភួន​ដៃ​ខាង​ស្តាំ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕