ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​លោក​មិន​ដែល​កាត់​ប្រយោជន៍​…

5 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​សរសើរ​ដល់​អ្នក​ដែល​បាន​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ចាត់​ទុក​ថា ជា​ការ​សេពគប់​ត្រូវ នាំ​ជីវិត​ទៅ​រក​ភាព​ភ្លឺស្វាង​សម​ដូច​បាលី​មួយ​ឃ្លា​លើក​ឡើង​ថា​៖ ប​ណ្ឌិ​តាន​ញ្ច សេវនា ឯ​ត​ម្មង្គល​មុត្ត​មំ កិរិយា​សេពគប់​នូវ​បណ្ឌិត​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម​។ ពិតមែន​ហើយ បណ្ឌិត​ទាំងឡាយ​ក្នុង​លោក​មាន​ព្រះពុទ្ធ​ជាដើម ទោះបី​កាល​លោក​នៅ​មាន​សន្តាន​ជា​បុថុជ្ជន​នៅឡើយ​ក្តី…

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​សរសើរ​ដល់​អ្នក​ដែល​បាន​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ចាត់​ទុក​ថា ជា​ការ​សេពគប់​ត្រូវ នាំ​ជីវិត​ទៅ​រក​ភាព​ភ្លឺស្វាង​សម​ដូច​បាលី​មួយ​ឃ្លា​លើក​ឡើង​ថា​៖

ប​ណ្ឌិ​តាន​ញ្ច សេវនា ឯ​ត​ម្មង្គល​មុត្ត​មំ កិរិយា​សេពគប់​នូវ​បណ្ឌិត​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម​។
ពិតមែន​ហើយ បណ្ឌិត​ទាំងឡាយ​ក្នុង​លោក​មាន​ព្រះពុទ្ធ​ជាដើម ទោះបី​កាល​លោក​នៅ​មាន​សន្តាន​ជា​បុថុជ្ជន​នៅឡើយ​ក្តី លោក​មិន​ដែល​កាត់​ប្រយោជន៍​របស់​ខ្លួន​និង​ប្រយោជន៍​អ្នក​ដទៃ​ឡើយ ។

លោក​តែង​ប្រកបដោយ​ហិរិ​និង​ឱត្តប្បៈ ព្រមទាំង​ប្រកបដោយ សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា ប្រព្រឹត្ត​ព្យាយាម​ធ្វើ​ប្រយោជន៍​៣​ប្រការ​គឺ ប្រយោជន៍​ជ​តិ​នេះ ជាតិ​ខាង​មុខ និង​ប្រយោជន៍​ដ៏​ក្រៃ​លែង​គឺ​ព្រះ​និព្វាន​ជា​រឿយ​ៗ ។

បុគ្គល​ដែល​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ទាំង​ឡ​យ​រមែង​បាន​ផលប្រយោជន៍​ក្នុង​ពេល​បច្ចុប្បន្ន​ន​ភ្លាម​ៗ មិន​ចាំបាច់​រង់ចាំ​ជាតិ​មុខ ជាតិ​ក្រោយ​នោះ​ឡើយ ដោយសារ​តែ​ការ​ដើរ​តាម​គន្លង​ធម៌​ត្រឹមត្រូវ​ដែល​បណ្ឌិត​អ្នកប្រាជ្ញ​លោក​ចង្អុល​ទិស ។