ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកកេរឱ្យកូន ! កេរ​មួយណាដែលម្តាយឪពុកត្រូវចែកឱ្យកូន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព បាន​មាន​ថេរ​ដីកា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រះ​អង្គ ៖ ឪពុក​ម្តាយ​ចែក​កេរ​ឱ្យ​កូន…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព បាន​មាន​ថេរ​ដីកា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រះ​អង្គ ៖ ឪពុក​ម្តាយ​ចែក​កេរ​ឱ្យ​កូន គេ​មានទ្រព្យ​ហើយ គេ​មានគំនិត​ឱ្យ​កូន​ចេះ​ធ្វើបុណ្យ​ទៀត គេ​អត់​ទុក​តែ​លុយ​ឱ្យ​កូន​ទេ ព្រោះ​កេរអាករ​ហ្នឹង បើ​យើង​រាប់​ទៅ​មាន​៣ ៖ កេរ​ទី​១ គឺ​កេរ​ទ្រព្យ , កេរ​ទី​២ គឺ​កេរ​ចំណេះដឹង (​កេរ​មាំទាំ​) និង​កេរ​ទី​៣ គឺ​បុណ្យ (​កេរ​អំពើ​ល្អ ឬ​ហៅ​ក្នុង​ធម៌​ហៅ​ថា​សីល​) បង្រៀន​កូន​ឱ្យ​ដឹងខុសដឹងត្រូវ គឺ​ដឹង​ល្អ ដឹង​អាក្រក់ ចេះ​គោរព ចេះ​ធ្វើ​ទាន ចេះ​ជួយ​សង្គ្រោះ ហើយ​កេរ​បុណ្យ​ហ្នឹង ស៊ី​អត់​ចេះ​អស់​ទេ ។ តែបើ​លុយ​ចាយ​អស់ ហើយ​មិន​ស្រួល​ៗ​កូន​ហ្នឹង​មក​បំផ្លាញ​យើង​ទៀត (​កូន​ខ្លះ​) តែបើ​កូន​មាន​សម្មាទិដ្ឋិ មានបុណ្យ​ក្នុង​ខ្លួន គេ​ចេះ​ធ្វើ​ថែម​ដូច​ជា​អណ្តូងទឹក ដង​អស់​ចេញ​មក​ទៀត ។

បន្ថែម​ពី​នេះ​ទៀត​ព្រះ​អង្គ គូ សុភាព មាន​សង្ឃដីកា​បន្ត ៖ ដោយឡែក​សាលា​មួយ​បាន​នាំ​កូនសិស្ស​ចែកទាន​ដល់​តា​ស៊ី​ក្លូ ហើយ​ក្នុង​នោះ​កូន​អ្នកមាន​មិនសូវ​ដឹង​ទុក​អ្នកក្រ​ឯណា​ដល់​ថ្ងៃ​នោះ ស្រាប់តែ​គ្រូ​នាំ​ទៅ​ធ្វើ​ទាន​ក៏​សប្បាយចិត្ត (​ព្រោះ​ធ្វើ​ទៅ ឃើញ​តា​ស៊ី​ក្លូ​ញញឹម​ញ​ញ៉ែ​ម​) ហើយ​តា​ស៊ី​ក្លូ​ៗ​ក៏​អរគុណ ស្រាប់តែ​កូន​នោះ​ឃើញ​សប្បាយចិត្ត ។ ដល់​ថ្ងៃក្រោយ មិន​ចាំបាច់​មាន​គ្រូ​នាំ​ទេ ទៅ​ខ្លួនឯង​តែ​ម្តង ។ នេះ​មាន​ន័យ​ថា កូន​ហ្នឹង​មានពូជ​បុណ្យ​មួយ ដូច​អណ្តូង​អ៊ីចឹង ដង​ហើយ​ទឹក​ចេញ​មក​ទៀត ហើយ​បុណ្យ​ហ្នឹង​ជួយ​កូន​រហូត (​ធ្វើ​ឱ្យ​គេ​ស្រលាញ់​ចូល​ចិត្ត បើ​ដៃគូ​រកស៊ី​ក៏​គេ​មិន​បោកប្រាស់ ជួប​មនុស្ស​ល្អ ហើយ​មិនសូវ​មាន​សត្រូវ​ឡើយ បុណ្យ​ហ្នឹង​ជួយ​អ៊ីចឹង ហើយ​ទៅ​បង្ខំ​គេ​អត់​បាន​ទេ ៕

សូម​បញ្ជាក់​ថា ជីវិត​មនុស្ស មានការ​ទាក់ទង​នឹង​សម្បត្តិទ្រព្យ​ជាប់​ជា​និច្ច ជា​ពិសេស​អ្នកគ្រប់គ្រង​ផ្ទះ​(​ឪពុក​ម្តាយ​) ដូច្នេះ ទើបត្រូវ​សិក្សា​គោល​ធម៌​ក្នុង​ព្រះពុទ្ធ​សាសនា ដើម្បី​ឲ្យ​ចេះ​ស្វែ​ករក ចេះ​ចាយ ចេះ​ប្រើប្រាស់ និង​ចេះ​ចាត់ចែង គឺជា​អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ និង​ជំនាញ​ខាង​ការ​ប្រើប្រាស់ ចាត់ចែង​ឲ្យ​ទ្រព្យសម្បត្តិ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍ មាន​គោល​ធម៌​បដិបត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ