ខេត្តព្រះសីហនុ ៖ នៅក្នុងយុទ្ទនាការបង្ក្រាបទីតាំងពេស្សាចាររបស់ជនជាតិចិនចំនួន០៣ទីតាំង កាលពីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៩ នៅចំនុចភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះជនជាតិចិនចំនួន២៣នាក់ បុរសចំនួន១១ និងស្ត្រីជនជាតិថៃចំនួន១៥នាក់ ។
យោងតាមប្រភពពីលោកវរសេនីយទោ តាក សារិទ្ធ ស្នងការរងស្តីទីទទួលបន្ទុកផែនប្រឆាំងបទល្មើសជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានគូសបញ្ចាក់ថា ដោយយោងតាមបទបញ្ជាក៏ដូចជា ការបញ្ចាផ្ទាល់របស់ឯកឧត្តមសេនីយទោជួន ណារិន្ធ ស្នងការនគរបាលខេត្តព្រះសីហនុកម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍បាន បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិនដោយឃាត់ខ្លួនបានមនុស្សចំនួន៣៨នាក់ ក្នុងបុរសចំនួន១១នាក់ ។
ក្នុងយុទ្ធនាការនោះផងដែរ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដែលបាន បម្រើអោយបទល្មើសខាងលើក្នុងនោះមានស្រោមប្រើប្រាស់រួចហើយ និង ស្រោមមិនទាន់ប្រើជាច្រើនផងដែរ ។ ប្រភពដដែលបានបន្តថាចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះបីជាជនជាតិចិនដែលបានឃាត់ខ្លួនបុរសទាំង១១នាក់ នូវពុំទាន់ឆ្លើយសារភាពយ៉ាងណាក្តី ។
សូមបញ្ចាក់ផងដែរថា សកម្មភាពបង្ក្រាបទីតាំងជួញដូរផ្លូវភេទរបស់ជនជាតិចិននៅក្នុងក្រុងព្រះសីហនុចាប់តាំងពីក្រុមអ្នកវិនិយោគជនជាតិបានមកប្រកបអាជីវកម្មនៅខេត្តព្រះសីហនុរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា យុទ្ធនាការទ្រង់ទ្រាយធំត្រូវបានធ្វើឡើងជាញឹកញាប់ (ចំនួន០៣ ទៅ០៤ដងមកហើយ ប៉ុន្តែក្រុមបទល្មើសទាំងនោះនៅតែព្យាយាមលបលួចប្រព្រឹត្តិបទល្មើសដដែលដោយជ្រកនៅក្រោមរូបភាព ៕
ចែករំលែកព័តមាននេះ