ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ផល​5ចំណុច​ដែលនាំ​ឱ្យ​​ចំណង់ផ្លូវ​ភេទ​ចុះ​ខ្សោយ

10 ឆ្នាំ មុន

ភាព​ល្អូក​ល្អិន​ខាង​ផ្លូវ​ភេទ ​គឺ​ជា​កត្តា​ចម្បង​មួយ​​ជួយ​រក្សា​ចំណង​ស្នេហ៍​​រវាង​​​បុរស ​និង​ស្ត្រី​​ ជាពិសេស​រវាង​គូស្វា​មី​​ភរិ​យា​ឬ​គូសង្សា​រ​បាន​យូរ​អង្វែង​ ។ ផ្ទុយ​មក​វិញ​ ប្រសិន​ជា​ភាគី​ណា​ម្នាក់​ក្នុង​​ចំណោម​​ពួក​គេ​​បាត់​បង់​ផ្នែក ពិសេស​មួយ​នេះ​​ចំណង​ស្នេហ៍​របស់​ពួក​គេ​ពិត​ជា​ពិ​បាក​ថែ​រក្សា​​ឱ្យ​ស្ថិត​ស្ថេរ​យូរ​អង្វែង​ខ្លាំង​ណាស់​ ។ មាន​កត្តា​ច្រើន​យ៉ាង​ដែល​ញ៉ាំង​ឱ្យ​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​ចុះ​

ភាព​ល្អូក​ល្អិន​ខាង​ផ្លូវ​ភេទ ​គឺ​ជា​កត្តា​ចម្បង​មួយ​​ជួយ​រក្សា​ចំណង​ស្នេហ៍​​រវាង​​​បុរស ​និង​ស្ត្រី​​ ជាពិសេស​រវាង​គូស្វា​មី​​ភរិ​យា​ឬ​គូសង្សា​រ​បាន​យូរ​អង្វែង​ ។ ផ្ទុយ​មក​វិញ​ ប្រសិន​ជា​ភាគី​ណា​ម្នាក់​ក្នុង​​ចំណោម​​ពួក​គេ​​បាត់​បង់​ផ្នែក ពិសេស​មួយ​នេះ​​ចំណង​ស្នេហ៍​របស់​ពួក​គេ​ពិត​ជា​ពិ​បាក​ថែ​រក្សា​​ឱ្យ​ស្ថិត​ស្ថេរ​យូរ​អង្វែង​ខ្លាំង​ណាស់​ ។ មាន​កត្តា​ច្រើន​យ៉ាង​ដែល​ញ៉ាំង​ឱ្យ​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​ចុះ​ខ្សោយ​ដែល​ក្នុង​នោះ​កត្តា​សំ​ខាន់ៗ​​មាន​៥​ចំណុច​ដូច​ខាង​ក្រោម​ ៖

១-​ភាព​ហេវ​ហត់​អស់​កម្លាំង​និង​ដេក​មិន​គ្រប់​គ្រាន់​ ៖ ប្រ​សិន​ជា​អស់​លោក​អ្នក​ទទួល​ទាន​ដំ​ណេក​បាន​៦​ម៉ោង​ឬ​តិច​ជាង​ នោះ​ចំណង់​ផ្លូវ​ភេទ​អាច​នឹង​ចុះ​ថយ ។ យោង​តាម​អ្នក​ជំ​នាញ​ខាង​ដំ​ណេក​ឱ្យ​ដឹង​ថា ការ​ដេក​មិន​បាន​គ្រប់​គ្រាន់​​ស្ទើររាល់​យប់​អាច​ធ្វើ​ឱ្យ​កម្រិត​អ័រ​ម៉ូន​ភេទ​ testosteroneថយ​ចុះ​ ។

ឮ២-​ដេក​ស្រ​មុក​ ៖ នេះ​ជា​បញ្ហា​មួយ​ដែល​ពិ​បាក​នឹងចៀស​វាង ។ ប្រ​សិន​ជា​ដៃ​គូ​របស់​អ្នក​ស្រ​មុក​ឮខ្លាំង​ វា​មិន​ត្រឹម​តែ​រំ​ខាន​ដល់​ដំ​ណេក​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ធ្វើ​ឱ្យ​ចំណង់​ភេទ​របស់​អ្នក​ចុះ​ខ្សោយ​ទៀតផង ។ ដេក​ស្រ​មុក​ជា​លក្ខខណ្ឌ​មួយ​ដែល​បណ្តាល​ឱ្យ​ការ​ដក​ដង្ហើម​​នៅ​ពេល​យប់​ខុស​ពី​សភាព​ធម្ម​តា ។ វា​មិន​ត្រឹ​មតែធ្វើ​ឱ្យ​បុគ្គល​ខ្លួន​ឯង​នោះ​ដេក​មិន​ស្កប់​ស្កល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​បណ្តាល​​ឱ្យ​ទម្ងន់​ខ្លួន​កើន​ឡើង​ផងដែរ​ ។ ដើម្បី​បញ្ចប់​បញ្ហា​នេះ​ គេគួរ​តែ​ទៅ​ពិ​គ្រោះ​ជា​មួយ​គ្រូ​ពេទ្យ ។

៣-​ការ​ធុញ​ថប់​ក្នុង​អា​រម្មណ៍​និង​តាន​តឹង​ក្នុង​ចិត្ត​ខ្លាំង ៖ អា​រម្មណ៍​ក្រៀម​ក្រំ​ជា​ប្រ​ចាំ​គឺ​ជា​ឱសថ​ដ៏​ស័ក្តិស​ិទ្ធិ​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ ។ ភាព​​តាន​តឹង​ក្នុង​ចិត្ត​នឹង​កើត​មាន​ប្រ​សិន​អ្នក​ជា​បុគ្គល​ឆេវ​ឆាវ​ ។ គួរ​ចេះ​ទប់​អា​រម្មណ៍​​​របស់​ខ្លួន​​គ្រប់​កាលៈទេសៈ​ ។

៤-​ឡើង​ទម្ងន់​ខ្លួន ៖ ឡើង​ទម្ងន់​ខ្លួន​ខ្លាំង​ពេក​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ ក៏​ព្រោះ​បណ្តា​កោ​សិ​កា​ខ្លាញ់​បាន​ផ្លាស់​ប្តូរ​អ័រ​ម៉ូន​សិច​ក្នុង​រាង​កាយ ។

៥-បែប​បទ​រស់​នៅ​ខុស​ស្តង់​ដា​សុខ​ភាព​ ៖ទម្លាប់​ប្រ​ចាំ​ថ្ងៃ​មាន​ដូចជា ការ​ជក់​បា​រី ផឹក​ស្រា​ ការ​មិន​ហាត់​ប្រាណ​គឺ​សុទ្ធ​សឹង​ជា​កត្តា​ដែលធ្វើ​ឱ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ៕