ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ដ៏​ចម្លែក​របស់​ឆ្កែ​ញី​១​ក្បាល​នេះ​…​បាន​ចុះ​លើ​ទំព័រ​កាសែត

5 ឆ្នាំ មុន

តាម​ប្រភពពីOddity Central បានឱ្យ​ដឹង​ថា សត្វ​ឆ្កែ​ញី​មួយ​ក្បាល​បាន​ជាប់​នៅ​លើ​ទំព័រ​កាសែត​ដោយ​សារ​តែ​កើតមក​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពី​ឆ្កែ​ដទៃ​ ដោយសារ​វា​មាន​មាត់​មួយទៀត​នៅ​ស្លឹកត្រចៀក​ខាង​ស្តាំ ​។ Toad ដែល​ជា​ឆ្កែ​ប្រភេទ Pitbull ញី…

តាម​ប្រភពពីOddity Central បានឱ្យ​ដឹង​ថា សត្វ​ឆ្កែ​ញី​មួយ​ក្បាល​បាន​ជាប់​នៅ​លើ​ទំព័រ​កាសែត​ដោយ​សារ​តែ​កើតមក​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពី​ឆ្កែ​ដទៃ​ ដោយសារ​វា​មាន​មាត់​មួយទៀត​នៅ​ស្លឹកត្រចៀក​ខាង​ស្តាំ ​។

Toad ដែល​ជា​ឆ្កែ​ប្រភេទ Pitbull ញី អាយុ​៥​ឆ្នាំ មាន​បញ្ហា​ពី​កំណើត​មក​ទៅ​លើ​ការ​លូតលាស់​ផ្នែក​ក្បាល ដែល​មាន​មាត់​ទី​ពីរ​នៅ​ត្រង់​ត្រចៀក​ខាងស្តាំ រួម​ជាមួយនឹង​ធ្មេញ​និង​ក្រពេញទឹកមាត់​។ ត្រចៀក​របស់​វា​មាន​តែ​ម្ខាង​ទេ ដោយសារ​តែ​ខាងស្តាំ​ក្លាយទៅជា​មាត់​បាត់​ទៅ​ហើយ​។

ឆ្កែ​ដ៏ចម្លែក​មួយ​ក្បាល​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​នៅ​មណ្ឌល​សត្វ​ចិញ្ចឹម Oklahoma City ដោយសារ​តែ​គេ​ឃើញ​មាន​ធ្មេញ​ដុះ​នៅ​ក្នុង​ត្រចៀក​ខាងស្តាំ​។ ពេល​គេ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​លាស់​ទៅ ទើប​ឃើញ​ថា វា​គឺជា​មាត់​ពេញលេញ ដោយសារ​តែ​មាន​ក្រពេញទឹកមាត់ និង ធ្មេញ​ជា​ច្រើន​ទៀត​ដុះ​នៅ​ខាងក្នុង​។

ត្រចៀក​របស់​វា​ខាងស្តាំ​មិន​អាច​ស្តាប់​ឮ​នោះ​ទេ ដោយសារ​តែ​វា​គឺជា​មាត់​ ។ វា​តែងតែមាន​ទឹកមាត់​ហូរ​ចេញ​មក​តាម​ហ្នឹង​ជា​និច្ច ដែល​តម្រូវ​ឱ្យ​អ្នក​មើលថែ​ជូត​ចេញ​ជា​ប្រចាំ​ ។ មាត់​ទី​ពីរ​របស់​វា ថ្វីបើ​មាន​ធ្មេញ​និង​ក្រពេញទឹកមាត់​មែន តែ​វា​មិន​អាច​ប្រើ​ការ​បាន​ទេ ដោយសារ​តែ​គ្មាន​ថ្គាម និង ឆ្អឹង​ទ្រទ្រង់​។ និយាយ​ឱ្យ​ចំ​ទៅ គឺ​ខាត​អស់​ត្រចៀក​ម្ខាង ដែល​ជំនួស​ដោយ​មាត់​មិន​បានការ​។

គេ​បាន​ដក​ធ្មេញ​របស់​វា​ចេញពី​ក្នុង​ត្រចៀក ដោយសារ​តែ​វា​ធ្វើ​ឱ្យ Toad ឈឺ​មិន​បាត់​។ ពេល​នេះ​គឺ​សល់
​តែ​ធ្មេញ​ពីរ​ខាងក្រៅ​ទេ ដែល​មិន​អាច​ដក​បាន ព្រោះ​មាន​ឬ​ស​ជាប់​ទៅ​នឹង​ឆ្អឹងលលាដ៍ក្បាល​។ ថ្វី​ដ្បិតតែ Toad កើតមក​ខុស​គេ​ក៏​ដោយ អ្នក​មើលថែ​វា​នៅ​តែ​ស្រឡាញ់​និង​អាណិត​វា​មិន​ប្រែ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ