មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺ ផ្សេងៗ ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្ន ឬការពារឡើយ។ ជំងឺមហារីកមួយចំនួនដែលអាចកើតលើស្ត្រីយ៉ាងងាយ ។
1.ជំងឺមហារីកក្រពះ ឬបំពង់ក តែងកើតឡើយដោយសារការរំលាយអាហារមិនបានល្អ ឬការចូលចិត្តបរិភោគអាហារ រឹងៗជាដើម ។ ដូចនេះអ្នកគួរតែចៀសពីការទទួលទានអាហារដែលពិបាករំលាយអាហារ ទើបអាចការពារអ្នកពីមហារីកក្រពះ និងបំពង់ក ។
2.ជំងឺមហារីកសុដន់ក៏ឃើញញឹកញាប់ដែរ។ នៅពេលដែលផ្ទៃលើនៃសុដន់ឡើងក្រាស់ ឬក្រហម អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះដើម្បីអាចរកឃើញ ហើយព្យាបាល និងការពារបានទាន់ពេលវេលា ។
3.ការធ្លាក់ឈាមមិនប្រក្រតីក៏អាចទាក់ទងនឹងស្បូនដែរ ។ ដូចនេះគួរប្រយ័ត្នមហារីកស្បូន ហើយមហារីកស្បូននេះតែងកើតឡើងជានិច្ច ។ ដូចនេះអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ។
4.ជំងឺមហារីកស្បែកក៏អាចកើតលើស្ត្រីបានដែរ គឺនៅពេលដែលស្បែកឡើងកន្ទួលក្រហមដោយឥតមូលហេតុត្រូវតែប្រយ័ត្ន ហើយពិនិត្យឲ្យបានច្បាស់ ។
5.ការក្តៅខ្លួនមិនប្រក្រតីក្រៅពីផ្តាសាយអ្នកគួរតែប្រយ័ត្ន ព្រោះវាអាចជាមហារីកឈាម ។ ដូចនេះអ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យឲ្យបានច្បាស់ ដើម្បីសុខភាពរបស់អ្នក ។ ដូចនេះស្ត្រីគ្រប់រូបគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបើមានអាការទាំងនេះកើតឡើង (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ