រាជធានីភ្នំពេញ ៖ រថយន្តម៉ាកវ៉េវហ្វ័រមួយគ្រឿងបានបើកបោះពួយយ៉ាងលឿន ហើយបែកកង់ជ្រុលចង្កូតបុកឡើងសួនច្បារ និងបុកបង្គោលស្លាកផ្សាយពាណិជ្ជកម្មរបស់ធានាគារព្រីនស៍បណ្តាលអោយបាក់រាបដល់ដី ហើយរថយន្តរងការខូចខាតធ្ងន់ធ្ងរ និងផ្អៀងខាងក្រោយ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៨ កុម្ភៈ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ ។
រថយន្តដែលបើកឡើងសួនច្បារម៉ាករ៉េវហ្វ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ២B-៥៤០៥ បើកបរដោយបុរសម្នាក់ឈ្មោះ ឡៅ ហ៊ឹម សុមេធារិទ្ធ មានលំនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរដល់កន្លែងកើតហេតុ រថយន្តក៏បានផ្ទុះកង់ ហើយរ៉េចង្កូតទៅឆ្វេងដៃបុកឡើងសួនច្បារ និងបុកបង្គោលបាណូផ្សាយពាណិជ្ជកម្មរបស់ធានាគារព្រីស៍ បណ្តាលអោយបាក់រាបដល់ដីតែម្តង ។
បន្ទាប់ពីមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ ហើយបានទាក់ទងនគរបាលចរាចរណ៍មកស្ទួចយករថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាត ៕
ចែករំលែកព័តមាននេះ