ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នែក​.​ស​ព្រលឹង​ចុង​សក់​ព្រាត​ក្រោយ​រថយន្ត​ស៊ី​តែ​ន​បុក​រះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​ដឹក​ស៊ី​តែ​ន​ប្រេង​បាន​បុក​រះ​បណ្តាល​ខូចខាត​រថយន្ត​៣​គ្រឿង​តែ​គ្មាន​អ្នក​រង​របួស​ហើយ​ត្រូវ​បាន​ដោះស្រាយ​សំណង​បញ្ចប់រឿង​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​គោរ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរី​សោភ័ណ​។ មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរា​ចរណ៍​កើតឡើង​គឺ​មាន​រថយន្ត​ធុន​ធំ​ដឹក​ស៊ី​តែ​ន​១​គ្រឿង​ដែល​គ្មាន​ពាក់​ផ្លា​ក​លេខ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​ប៉ះ​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​បើកបរ​បញ្ច្រស​ទិស​គ្នា​បណ្តាល​ខូចខាត​តិចតួច​ហើយ​រុល​ទៅ​បុក​រថយន្ត​ធុន​កាំ​ម៉ា​រី ពណ៌​ស្ករ…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​ដឹក​ស៊ី​តែ​ន​ប្រេង​បាន​បុក​រះ​បណ្តាល​ខូចខាត​រថយន្ត​៣​គ្រឿង​តែ​គ្មាន​អ្នក​រង​របួស​ហើយ​ត្រូវ​បាន​ដោះស្រាយ​សំណង​បញ្ចប់រឿង​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​គោរ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរា​ចរណ៍​កើតឡើង​គឺ​មាន​រថយន្ត​ធុន​ធំ​ដឹក​ស៊ី​តែ​ន​១​គ្រឿង​ដែល​គ្មាន​ពាក់​ផ្លា​ក​លេខ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​ប៉ះ​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​បើកបរ​បញ្ច្រស​ទិស​គ្នា​បណ្តាល​ខូចខាត​តិចតួច​ហើយ​រុល​ទៅ​បុក​រថយន្ត​ធុន​កាំ​ម៉ា​រី ពណ៌​ស្ករ ដែល​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2B-3915 ដែល​បើកបរ​បញ្ច្រាសទិស​ពី​កើត​ទៅ​លិច​បណ្តាល​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង ។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មិន​បណ្តាល​អោយ​មាន​អ្នក​រង​គ្រោះ​ឡើយ​ដោយ​តែ​បណ្តាល​រថយន្ត​៣​គ្រឿង​ខូចខាត​តែ​មាន​រថយន្ត​១​គ្រឿង​ធុន​ធំ​ដែល​ត្រូវ​រថយន្ត​ដឹក​ស៊ី​តែ​ន​បុក​បណ្តាល​ខូចខាត​តិចតួច​មិន​បាន​រករឿង​ឬ​ទារ​សំណង​ទេ​តែ​រថ​យន្ត​ធុន​កាំ​ម៉ា​រី​ដែល​ខូចខាត​មួយ​ចំហៀង​ត្រូវ​បាន​ម្ចាស់​រថយន្ត​ធុន​ធំ​ដឹក​ស៊ី​តែ​ន​ចេញ​សំណង​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ