ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៩​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​)​របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៩​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​)​របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​២​នាក់​,,​បត់​ឆ្វេង​ស្តាំ​១​លើក​ស្លាប់​១​នាក់ លើក​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​៤​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៦​លើក​ស្លាប​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​បុក​របាំង​ថ្ម​១​លើក​,​រថយន្ត​ធំ និង​ថ្មើរជើង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​១០​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកណ្តាល​១​លើក ស្លាប់​២​នាក់ របួស​២​នាក់​, ខេត្តបាត់ដំបង​១​លើក​ស្លាប់​១​នាក់​, ខេត្តព្រះវិហារ​១​លើក​ស្លាប់​១​នាក់ និង​ខេត្តពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់ ។
លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៣៦៤​គ្រឿង (​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​៨២៥​គ្រឿង (៣៧%) អប់រំ​៣០៦​គ្រឿង (​ម៉ូតូ​៧០%) មធ្យោបាយ​ពិន័យ​៥១៩​គ្រឿង (​ម៉ូតូ​៨៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៥២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២២៧៣​គ្រឿង អប់រំ​២០៤​គ្រឿង ពិន័យ​ចំនួន​សរុប​៤៥៥​គ្រឿង (​មួក​៣៣១​គ្រឿង កញ្ចក់​១១០​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ