បោះពួយ​លឿន និង​មិន​ប្រយ័ត្ន​ទើប​បែប​នេះ


រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​គូទ​ហើម​មួយ​គ្រឿង​តៃកុង​បើក​លឿន​មិន​បាន​មើល​មុខ​បុក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ខូចខាត​ទ្រូងផ្លូវ​អស់​ចំនួន​មួយ​កង់ តៃកុង​ភ័យ​រត់​ចោល​រថយន្ត​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​គូថ​ហើម ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C- 8464 បើកបរ​ដោយ​បុរស​ម្នាក់​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​ទ្រូងផ្លូវ​ខូច​អស់​ចំនួន​មួយ​កង់ ចំណែកឯ​រថយន្ត​បាន​ដាច់​កង់​ម្ខាង​ផ្នែក​ខាងឆ្វេង ហើយ​រថយន្ត​បើក​ទៅ​មុខ​មិន​រួច តៃកុង​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​ប្រាប់​ថា ទីតាំង​ខាងលើ​តែងតែ​គ្រោះថ្នាក់​ជា​ញឹកញយ​មក​ហើយ ដោយសារ​ទ្រូងផ្លូវ​ពុំ​មាន​ភ្លើង​សញ្ញា​សម្គាល់ ឫ​ចំណាំងផ្លាត ដោយ​ក្រសួង​សាធារណៈការ​ធ្វេសប្រហែស​ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ជា​ច្រើន​លើស​មក​ហើយ ពលរដ្ឋ​សំណូមពរ​ដល់​ក្រសួង​សាធារណការ​រាជធានី​ភ្នំពេញ​ជួយ​មើល​ទ្រូងផ្លូវ​ដែល​ដាក់​ហើយ សុំ​ដាក់​ចំនាំងផ្លាត​ផង​ព្រោះ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញយ​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប្រជា​ការ​ភូមិ​ខាងលើ​គាស់​ទ្រូងផ្លូវ​ដាក់​ចំណុច​គោលដៅ​ចាស់​កុំអោយ​គ្រោះ​ថា្ន​ក់​បន្ត​ទៀត និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ