ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនយូរ​ទេ​…​លេច​ចេញ​សួនឧទ្យាន​សែន​មនោ​រម្យ​ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សួនឧទ្យាន​សែន​មនោ​រម្យដែល​ចាត់​ទុក​ថា ជាសួន​​​មាន​ទំហំ​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​១០​លាន​ដុល្លារ ត្រូវ​បាន​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ប្រារព្ធ​​ពិធី​បើក​ការដ្ឋាន​សាងសង់ហើយ ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ​កុម្ភៈ ​ស្ថិត​លើ​បរិវេណ​ដី​អតីត​ព្រ​​លាន​យន្ត​ហោះ…

ខេត្តមណ្ឌលគិរី ៖ សួនឧទ្យាន​សែន​មនោ​រម្យដែល​ចាត់​ទុក​ថា ជាសួន​​​មាន​ទំហំ​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​១០​លាន​ដុល្លារ ត្រូវ​បាន​អាជ្ញាធរ​ខេត្តមណ្ឌល
គិរី ប្រារព្ធ​​ពិធី​បើក​ការដ្ឋាន​សាងសង់ហើយ ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ​កុម្ភៈ ​ស្ថិត​លើ​បរិវេណ​ដី​អតីត​ព្រ​​លាន​យន្ត​ហោះ ក្នុង​ក្រុង​សែន​មនោ​រម្យ ក្រោម​វត្តមាន​​លោក​ ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​ និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត​ ។

លោកស្វាយ សំ​អ៊ា​ង បាន​មាន​ប្រសា​ស​ន៍​ថា​ នេះ​ជា​ឧទ្យាន​មួយ​យ៉ាង​ប្រណីតមាន​រចនាបថរបស់​ខ្មែរ
មាន​ដាំ​ដើមឈើ​ចម្រុះ ទីលាន​ហាត់​កីឡា សំណង់​វិមាន​ឯករាជ្យ រូប​សំណាង​គងសំណាក​ឃ្លោក រូបសំណាក​សេះ មាន​ប្រ​ព័​ន្ធ​បាញ់​ទឹក​លំអ​​ដោយ​ភ្លើង​ព​ណ៌​ចម្រុះ ដាំ​ដើមឈើ និង​រុក្ខជាតិ​សំខាន់​ៗ ដែល​បង្ហាញ​ពី​អត្ត​សញ្ញាណ​ធនធានធម្មជាតិ​របស់​ខេត្ត ឱ្យ​សម​ស្រប​នឹង​អាកាសធាតុ ។

លើស​ពី​នេះ​ទៀត ក៏​បង្ហាញ​ពី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច និង​អត្តសញ្ញាណ​ជាតិ ។ ​ចំពោះ​ការ​ចំណាយ​ជាក់ស្តែង គឺ​អាជ្ញាធរ​ខេត្ត​មិន​អាច​មាន​ល​ទ្ធ​​ភាព​គ្រប់គ្រាន់ ​សម្រាប់​ដំណើរការ​សាងសង់​ទេ ប៉ុន្តែ​ដោយ​
មាន​ការ​សហការ​ និង​ជំនួយ​ពី​សប្បុរសជន ក្រុមហ៊ុន​នានា ទាំង​ជាតិ​-​អន្តរជាតិ ទើប​ខេត្ត​មាន​ទុន​សម្រាប់​ធ្វើ​ដោយ​​មិន​ទាន់​មានការ​ចំណាយ​លើ​កញ្ចប់​ថវិកា​របស់​ថ្នាក់​ជាតិ​ឡើយ​ ​។

លោក​អភិបាលខេត្ត​បន្តថា ​​ការ​សាងសង់​សួនឧទ្យាន​សែន​មនោ​រម្យ​នេះ ត្រូវ​បាន​ធ្វើ​ឡើងជា​ជំហាន​ទៅ​តាម​ថវិការ​ ​ដែល​មាន មាន​ប៉ុន្មានគឺ​​ធ្វើ​ប៉ុណ្ណឹង​សិន តែ​មិនមែន​ទុក​ចោល​ឡើយ ុំ ដោយ​កំណត់​យ៉ាង​យូរ​ប្រើ​ពេល​សង់​២៤​ខែឱ្យ​​រួចរាល់ ដើម្បី​បម្រើ​ដល់​ផល​ប្រ​យោ​ជ​ន៍​ប្រជាជន​ក្នុង​តំបន់ ជា​ពិសេស​វា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៍​ថែម​ទៀត ។ ​

​គួរ​​បញ្ជាក់​ថា សួនឧទ្យាន​សែន​មនោ​រម្យ ​ត្រូវ​​​សាងសង់​នៅ​ចំ​កណ្តាល​បេះដូង​ក្រុង​សែន​មនោ​រម្យ ហើយ​សួនច្បារ​ដ៏​ធំ​មួយ​នេះ មាន​បណ្ដោយ​១,២០០​ម៉ែត្រ ទទឹង​ប្រវែង​១០០​ ទៅ​២០០​ម៉ែត្រ ទៅ​តាម​ទំហំ​ជាក់​ស្ដែង លើ​ផ្ទៃដី​២០​ហិក​តា ​។ ​​​

អត្ថបទសរសេរ ដោយ