មេធាវី​លោក​កឹ​ម សុខា ៖ អណ្តាត​លោក​សម រ​ង្ស៊ី ជា​អណ្តាត​ពិស និង​ចាក់រុក​បំបែកបំបាក់


រាជធានី​ភ្នំពេញ ៖ សហ​មេធាវី​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា អណ្តាត​របស់​លោក សម រ​ង្ស៊ី ជា​អណ្តាត​ពិស ហើយ​ញុះញង់​បំបែកបំបាក់ ។

លោកស្រី ម៉េ​ង សុធា​រី មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​បាន​លើក​ឡើង​យ៉ាងដូច​នេះ​ថា «​អណ្តាត​មាន​ពិស​អត់​ឲ្យ​តម្លៃ​គេ​អ​ញ្ចឹ​ង​បាន​គេ​ចាប់ផ្តើម​ចាកចេញ​បណ្តើរ​ៗ ហើយ​កុំ សួរ​ថា ហេតុ​អី ?​គេ​ទិញ​មែន? ស៊ីឈ្នួល​បំបែក​មែន? ចម្លើយ គឺ​អត់​ទេ តែ​មក​ពី​លោកពូ (​សម រ​ង្ស៊ី​) ចូល​ចិត្ត​ប្រើ​អណ្តាត​ពិស​របស់​លោកពូ​ពេក ។ សាង​អី​ទទួល​ហ្នឹង​ទៅ​!» ។

ចំណែក​លោក ផា​ន់ ច័ន្ទ​ស័ក្តិ មេធាវី​លោក​កឹ​ម សុខា​មួយ​រូប​ទៀត​បាន​ក៏​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ទាំងនេះ​ជា​លទ្ធផល​ដែល​កើត​ចេញពី​អណ្តាត​អាសិរ្ពិស​របស់​លោក សម រង្សី មក​លើ​សហ​មេធាវី​ទាំង​០៤​រូប របស់​លោក​ប្រធាន កឹ​ម សុខា ។ លោក​បញ្ជាក់​ថា «​បើ​អណ្តាត​លោក​មាន​ពិស​របៀប​នេះ តើ​ថ្ងៃក្រោយ​យើង​អាច​អង្គុយ​មើល​មុខ​គ្នា​បាន​ដោយ​របៀប​ណា ? តើ​មាន​មនុស្ស​ណាខ្លះ​ដែល​មាន​កម្លាំងកាយ​កំលាំង​ចិត្តហ៊ាន​លះបង់​ធ្វើ​ការងារ​អោយ​គណបក្ស​កើត?​» ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី ម៉េ​ង សុធា​រី សហ​មេធាវី របស់​លោក កឹ​ម សុខា បាន​បង្ហោះ​វី​ឌី អូ​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជាង​១​នាទី ដែល​វី​ឌី​អូ នោះ លោក សម រ​ង្ស៊ី បាន​វាយប្រហារ​លោក កឹ​ម សុខា និង​ក្រុម​មេធាវី​ថា​អ្នកធ្វើការ​បក ស្រាយ​ខុស​ការ​ពិត ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ