ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្លា.ប់​នៅ​កន្លែង​ទៀត​ហើយ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយឡែក​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ខាងក្រោយ​បាន​រង​របួសធ្ងន់ ក្រោយ​ពី​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ធុន​ធំ​ចំពាក់​កណ្តាល ខណៈ​ដែល​បើក​ម៉ូតូ​ចេញពី​ផ្លូវលំ​ចូល​ផ្លូវជាតិ​មិន​ប្រយ័ត្ន ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយឡែក​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ខាងក្រោយ​បាន​រង​របួសធ្ងន់ ក្រោយ​ពី​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ធុន​ធំ​ចំពាក់​កណ្តាល ខណៈ​ដែល​បើក​ម៉ូតូ​ចេញពី​ផ្លូវលំ​ចូល​ផ្លូវជាតិ​មិន​ប្រយ័ត្ន ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​២​ចន្លោះ​គីឡូម៉ែត្រ​៩៤-៩៥ ស្ថិត​នៅ​ភូមិ​ប្រាំបី​មុំ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ។ ប៉ូលិស​ស្រុក​ទ្រាំង​បានអោយ​ដឹង​ថា ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ​១​គ្រឿង​បុក និង​រថយន្ត​ប្រាកដ​មែន ដែល​ភាគី​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ប្រាក់ ភឿន ភេទ​ប្រុស រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ខាងក្រោយ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ។

ចុះ​ណែ​ក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ តាកែវ 3A- 2965 (​អ្នកបើកបរ​គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​) ។ ក្រោយ​កើតហេតុ​ប៉ូលិស​ស្រុក​ទ្រាំង​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ និង​បាន​យក​វត្ថុ​តាង​ទាំង​២​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ