ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​! កម្ពុជា​រក​ឃើញ​សត្វពពូលទឹក​ដែល​​ជិតផុត​ពូជ​​នៅ​​ពិភព​លោក

5 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​អង្គការសមាគមអភិរក្សសត្វព្រៃ​WCS កម្ពុជាបានរក​ឃើញ​សត្វពពូល​ទឹកជាលើក​ដំបូង នៅ ខេត្ត​ព្រះវិហារ សម្រាប់រយៈពេល៤ឆ្នាំចុងក្រោយ​នេះ ។ សំបុកពងកូនសត្វពពូលទឹក ត្រូវ​បានក្រុមអ្នកអភិរក្សក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ​WCS​​ និងប្រជាសហគមន៍​បានរក​ឃើញ…

យោង​តាម​អង្គការសមាគមអភិរក្សសត្វព្រៃ​WCS កម្ពុជាបានរក​ឃើញ​សត្វពពូល​ទឹកជាលើក​ដំបូង នៅ ខេត្ត​ព្រះវិហារ សម្រាប់រយៈពេល៤ឆ្នាំចុងក្រោយ​នេះ ។

សំបុកពងកូនសត្វពពូលទឹក ត្រូវ​បានក្រុមអ្នកអភិរក្សក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ​WCS​​ និងប្រជាសហគមន៍​បានរក​ឃើញ នៅ​តាមដងស្ទឹងមេម៉ាយ​ ស្ថិត​នៅ​ក្នុងដែនជម្រកសត្វព្រៃ គូលែន ព្រហ្មពេទ ខេត្តព្រះវិហារ ដែល​ជាទីតាំងពងកូនតែ​មួយ​គត់ នៅ​ក្នុងប្រទេសកម្ពុជា ។

សត្វស្លាបកម្រប្រភេទនេះ​ មានចំនួន១០០០ក្បាលប៉ុណ្ណោះ នៅ​លើសាកលលោក ហើយវាក៏​មានចំនួន តិចតួចបំផុតដែរ​​ នៅ​​ក្នុងប្រទេសកម្ពុជា ។

សត្វពពូលទឹកនេះ មានវត្តមាន តែ​នៅ​ក្នុងប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី មី យ៉ា​ន់ម៉ា សិង្ហ​បុរី ថៃ និងវៀតណាម​ជាដើមតែ​ប៉ុណ្ណោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ