ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​យល់?​ដែល​នាង​រៀប​ការ​ជាមួយ​តុក្កតា​​ខ្មោច​មានមុខ​គួរ​ឱ្យ​ខ្លាច​បំផុត

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា យុវតី​អាយុ​២០​ឆ្នាំ​ម្នាក់​បាន​រៀប​ការ​ជាមួយនឹង​តុក្កតា​ខ្មោច ដែល​អះអាង​ថា​ មាន​អាយុ​៣៧​ឆ្នាំ​ហើយ ។ នាងFelicity Kadlec បាន​និយាយ​ថា នាង​​បាន​​រៀប​ការ​ជា​មួយនឹង​តុក្កតា​ខ្មោចដែលមាន​ឈ្មោះ Kelli…

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា យុវតី​អាយុ​២០​ឆ្នាំ​ម្នាក់​បាន​រៀប​ការ​ជាមួយនឹង​តុក្កតា​ខ្មោច ដែល​អះអាង​ថា​ មាន​អាយុ​៣៧​ឆ្នាំ​ហើយ ។ នាងFelicity Kadlec បាន​និយាយ​ថា នាង​​បាន​​រៀប​ការ​ជា​មួយនឹង​តុក្កតា​ខ្មោចដែលមាន​ឈ្មោះ Kelli Rossi អាយុ​៣៧​ឆ្នាំ (​តាម​នាង​ប្រាប់​) ដែល​ជា​កូន​ក​ម្លោះ​របស់​នាង​ ។

ពិធី​មង្គលការ​ទាំងមូល​ បាន​ចំណាយ​ប្រាក់​អស់​ត្រឹមតែ​ខ្ទង់​៤០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​រ៉ូ​ប​អាពាហ៍ពិពាហ៍ អាវធំ​របស់ Kelly និងការ​តុបតែង​ផ្សេង​ៗ​ក្នុង​ពិធី​នៅ Tiverton កោះ រដ្ឋ Rhode Island សហរដ្ឋអាមេរិក​ អ្នក​ដែល​ចូលរួម​មាន​មនុស្ស​៤​នាក់ និងតុក្កតា​ខ្មោច​៨​។

ម្ចាស់​សាមីខ្លួន​ខាង​ស្រីបាន​បង្ហើប​ទៀត​ថា ការ​រៀប​ការ​នេះ​ បាន​ធ្វើ​ឱ្យ​នាង​កាន់តែ​មាន​ភាព​ស្និ​ទ្ធិ​ស្នាល​ជាមួយនឹង​ខាង​ប្រុស ​។ នាង​ថា​ «​ពិធី​រៀប​ការ​របស់​យើង ​គឺ​ពិតជា​ស្រស់​ស្អាត​និង​ឥត​ខ្ចោះ​ ។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​តែង​ស្រមៃ​ ។ ខ្ញុំ​ជឿជាក់​ថា ពិធី​រៀប​ការ​ទាំងមូល​ គឺ​រៀបចំ​បាន​ល្អ​ ។ តុក្កតា Kelly គឹ​ជា​កូន​ក​ម្លោះ​របស់ខ្ញុំ បើ​ទោះបីជា​នាង​ គឺជា​ស្រី​ក៏​ដោយ (​តុក្កតា​)​» ។

នាង​បន្ត​ប្រាប់​ឱ្យ​ដឹងទៀត​​ថា Kelly គឺជា​តុក្កតា​ខ្មោច ដែល​​ឪពុក​របស់​នាង​ទិញ​ឱ្យ​ពេល​នាង​មាន​អាយុ​១៣​ឆ្នាំ​ រហូត​មកទល់​​អាយុ​១៦​ឆ្នាំ ទើប​នាង​ចាប់ផ្តើម​លង់​ស្រឡាញ់​តុក្កតា​មួយ​ហ្នឹង ​។ វា​ពិតជា​ចម្លែក​មែនទែន​ ។ ទី​មួយ​គឺ​មាន​មនុស្ស​រៀប​ការ​ជាមួយនឹង​តុក្កតា ​និង​ទី​ពីរ ​គឺ​វា​គឺជា​តុក្កតា​ខ្មោច​គួរ​ឱ្យ​ខ្លាច ​។ ប៉ុន្តែ​​​អ្វី​ដែល​ចម្លែក គឺ​តុក្កតា​នោះ​មាន​រូបរាង​​ជា​ខ្មោច​ស្រី ហើយ​ត្រូវ​បាន​ដើរតួ​ជា​កូន​ក​ម្លោះ​​ទៅ​វិញ?

អត្ថបទសរសេរ ដោយ