ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ស្រី​វេជ្ជបណ្ឌិត​៖រោគ​ធ្លាក់​ស​តាម​បែប​ធម្មជាតិ​​ស្រ្ដី​អាច​ព្យាបាល​ដោយ​ខ្លួន​​ឯង​ តែ​បើ​ធ្លាក់​​ស​បង្ក​ដោយ​​កាមរោគ​ត្រូវ​ទៅ​ពិភាក្សា​ជា​មួយ​​គ្រូពេទ្យ​

10 ឆ្នាំ មុន

កាល​ពី​លេខ​មុន​ លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ អំពី​រោគ​សញ្ញា​ និង​ផល​វិបាក​នៃ​ជំងឺ​ធ្លាក់​ស​​ តែ​សម្រាប់​លេខ​នេះ​ កោះសន្ដិភាព​នឹង​លើក​យក​វិធី​សាស្រ្ដ​ព្យាបាល​ និង​របៀប​ការពារ​ជំងឺ​ធ្លាក់​ស​ ដើម្បី​ឱ្យ​បាន​យល់​កាន់តែ​ច្បាស់​ ។​ លោក​ស្រី​វេជ្ជបណ្ឌិត​​ ពឹង​​ ជុតិមា​ នាយិកា​សេវាកម្ម​នៃ​គ្លីនិក​អង្គការ​រ៉ាក់​បាន​ប្រាប់​កោះ​សន្ដិភាព​ឱ្យ​ដឹង​ថា​ ជំងឺ​ធ្លាក់​ស​បាន​ផ្ដល់​ផល​វិបាក​ធ្ងន់​ធ្ងរ​ទាំង​បុរស​ និង​

កាល​ពី​លេខ​មុន​ លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ អំពី​រោគ​សញ្ញា​ និង​ផល​វិបាក​នៃ​ជំងឺ​ធ្លាក់​ស​​ តែ​សម្រាប់​លេខ​នេះ​ កោះសន្ដិភាព​នឹង​លើក​យក​វិធី​សាស្រ្ដ​ព្យាបាល​ និង​របៀប​ការពារ​ជំងឺ​ធ្លាក់​ស​ ដើម្បី​ឱ្យ​បាន​យល់​កាន់តែ​ច្បាស់​ ។​ លោក​ស្រី​វេជ្ជបណ្ឌិត​​ ពឹង​​ ជុតិមា​ នាយិកា​សេវាកម្ម​នៃ​គ្លីនិក​អង្គការ​រ៉ាក់​បាន​ប្រាប់​កោះ​សន្ដិភាព​ឱ្យ​ដឹង​ថា​ ជំងឺ​ធ្លាក់​ស​បាន​ផ្ដល់​ផល​វិបាក​ធ្ងន់​ធ្ងរ​ទាំង​បុរស​ និង​ស្រ្ដី​ពិសេស​ជំងឺ​ធ្លាក់ស​បង្ក​ឡើង​ដោយ​មូលហេតុ​ជា​ច្រើន​តម្រូវ​ឱ្យ​មាន​ការ​ពិភាក្សា​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ទើប​ដឹង​ច្បាស់​ ។​ រោគ​ធ្លាក់ស​ដែល​ត្រូវ​ព្យាបាល​ដូច​ជា​ ៖​

១-​បើ​ជំងឺ​ធ្លាក់​ស​កើត​ឡើង​ដោយ​សារ​មេរោគ​ផ្សិត​ ជា​ធម្មតា​គ្រូពេទ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​ឱ្យ​អ្នកជំងឺ​លេប​ថ្នាំ​ ឬ​សុល​ថ្នាំ​ដើម្បី​សម្លាប់​មេរោគ​​ ។​
២-​ធ្លាក់​ស​ដោយ​សត្វល្អិត​ និង​កង្វះ​អនាម័យ​ការ​ព្យាបាល​តម្រូវ​ឱ្យ​អ្នក​ជំងឺ​ទទួល​ទាន​ថ្នាំ​តែ​មួយ​ដង​ ឬ​មួយ​សប្ដាហ៍​ ។​
៣-​បើ​រោគ​ធ្លាក់ស​បង្ក​ឡើង​ដោយ​ជំងឺ​កាម​រោគ​ តម្រូវ​ឱ្យដៃ​គូ​រួម​ភេទ​ទាំង​ពីរ​មក​ពិភាក្សា​ និង​រកវិធី​ព្យាបាល​ បើ​ទោះ​ជា​ដៃ​គូ​របស់​លោក​អ្នក​មិន​មាន​រោគ​សញ្ញា​ក៏​ដោយ​ ។​
៤-​ចំពោះ​ស្រ្ដី​ដែល​មាន​រោគ​សញ្ញា​ធ្លាក់ស​ ដែល​មិន​បាន​មក​ពិភាក្សា​ ឬ​ព្យាបាល​ពី​គ្រូពេទ្យ​ទេ​​ ស្រ្ដី​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​ គឺ​គ្រាន់​តែ​ដាំ​ទឹក​ក្ដៅ​លាយ​ជា​មួយ​អំបិល​ ឬ​ក្រូច​ឆ្មារ​យក​មក​លាង​សម្អាត​ប្រដាប់​ភេទ​របស់​ខ្លួន​ជា​ការ​ស្រេច​ ។​ ការ​ព្យាបាល​ដោយ​វិធី​នេះ​បាន​តែ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ធ្លាក់​ស​ដែល​បង្ក​ឡើង​ដោយ​ការ​ខ្វះ​អនាម័យ​ប៉ុណ្ណោះ​ តែ​បើ​ជា​ជំងឺ​ធ្លាក់​ស​បង្ក​ដោយ​មេរោគ​ផ្សិត​ និង​កាមរោគ​វិញ​មិន​មាន​ប្រសិទ្ធ​ភាព​ទេ​ ។​
លោក​ស្រី​វេជ្ជបណ្ឌិត​ ពឹង​ ជុតិមា​ បាន​បញ្ជាក់​ថា​ ជំងឺ​ធ្លាក់ស​កើត​មាន​ចំពោះ​ស្រ្ដី​គ្រប់​រូប​ឱ្យ​តែ​ដល់​វ័យ​គ្រប់​ការ​ គ្រាន់​តែ​ស្ដ្រី​មួយ​ចំនួន​មិន​បាន​ដឹង​ថា​ ការ​ធ្លាក់​ស​នោះ​បង្ក​ឡើង​ដោយ​មេរោគ​ ឬ​ធ្លាក់​ស​បែប​ធម្មជាតិ​ ។​ ដើម្បី​ការពារ​កុំ​ឱ្យ​កើត​ជំងឺ​ធ្លាក់​ស​ ស្រ្ដី​គ្រប់​រូប​គួរ​អនុវត្ដ​តាម​វិធី​ខាង​ក្រោម​ ៖​

• ស្រ្ដី​គួ​តែ​ស្វែង​យល់​អំពី​ការ​ថែ​ទាំ​សុខ​ភាព​ និង​អនាម័យ​សុខភាព​ផ្លូវ​ភេទ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ ។​ បញ្ហា​អនាម័យ​នេះ​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​ធ្លាក់​ស​បាន​ច្រើន​ ។​
• សម្លៀក​បំពាក់​ខាង​ក្នុង​(ខោទ្រនាប់​ និង​អាវ​ទ្រនាប់​)ត្រូវ​តែ​បោក​សម្អាត​រួច​ហាល​ឱ្យ​ចំ​ពន្លឺ​ព្រះ​អាទិត្យ​ ។​
• សម្អាត​ទ្វារ​មាស​ឱ្យ​បានស្អាត​ល្អ​ ដោយ​ប្រើ​សាប៊ូ​ និង​ទឹក​ក្ដៅ​ឧណ្ហៗ​ដុះ​ថ្នមៗ​ ។​
• មិន​ត្រូវ​ប្រើ​សាប៊ូ​ណា​ដែល​មាន​ជាតិ​ទឹក​អប់​នោះ​ទេ​ និង​មិន​ត្រូវ​ប្រើ​ស៉្បាយ​បាញ់​ ឬ​ប្រើ​របស់​អ្វី​ឱ្យ​មានពពុះ​ច្រើន​ ។​
• បន្ទាប់​ពី​ងូត​ទឹក​រួច​ ត្រូវ​ជូត​សម្អាត​ពី​មុខ​ទៅ​ក្រោយ​ដើម្បី​កុំ​ឱ្យ​បាក់​តេរី​ដែល​ចេញ​ពី​រន្ធ​គូទ​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ជា​ហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​បាន​ ។​
• ប្រើ​សំឡី​អនាម័យ​ដែល​ធ្វើ​ពី​ Cotton 100% និង​មិន​ត្រូវ​ស្លៀក​ពាក់​តឹង​ពេក​នោះ​ទេ​ ។​
• ចំពោះ​ស្រ្ដី​ដែល​មាន​ស្វាមី​ ឬ​ដៃ​គូ​បើ​ធ្វើ​អនាម័យ​តែ​ខ្លួន​ឯង​មិនគ្រប់​គ្រាន់​ទេ​ ព្រោះ​យើង​អាច​មាន​ឱកាស​ឆ្លង​មេរោគ​ពី​ដៃ​គូ​នៅ​ពេល​រួម​ភេទ​ ដូច្នេះ​មិត្ដ​នារី​គ្រប់​រូប​ត្រូវ​តែ​នាំ​ដៃ​គូ​របស់​ខ្លួន​មក​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ផង​ ។​
• ជា​ពិសេស​អ្នក​ដែល​មាន​ដៃ​គូ​មិន​ជាប់​លាប់​ រាល់​ការ​រួម​ភេទ​ត្រូវ​តែ​ប្រើ​ស្រោម​អនាម័យ​ជា​និច្ច​ ។​
• ក្នុង​មួយ​ឆ្នាំ​ម្ដង​ លោក​អ្នក​គួរ​តែ​ស្វែង​រក​ការ​ពិនិត្យ​សុខភាព​ ។​

សូម​កុំ​បណ្ដែត​បណ្ដោយ​យូរ​ បើ​មាន​ការ​សង្ស័យ​ត្រូវ​រួស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ព្យាបាល​ចៀស​វាង​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ៕