ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ផ្កាមាស​ទៅ​កើតជា​ប្រេត​ព្រោះ​មិន​ជឿ​កម្មផល

5 ឆ្នាំ មុន

ព្រះ​ភគវា​ត្រាស់​ថា ជន​ណា​មិន​ជឿ​កម្មផល ជន​នោះ​នឹង​មានទោស​ធ្ងន់​យោនយកកំណើត​ទៅ​កាន់​អបាយភូមិ​មាន​ប្រេត​នរក​ជាដើម រង​ទុក្ខវេទនា​ហួសវិស័យ​នឹង​ថ្លែង​។ តទៅ​នេះ​ជា​បុគ្គលាធិដ្ឋាន​ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់ ។ កាល​ព្រះពុទ្ធ​ធរមាន​នៅឡើយ ថ្ងៃមួយ​ជា​ថ្ងៃឧបោសថសីល​ពួក​ភិក្ខុសង្ឃ​បាន​ប្រជុំ​គ្នា​ធ្វើ​ឧបោសថកម្ម ចំណែក​ឧបាសក ឧបាសិកា​ទាំងឡាយ​មាន​សេចក្តី​ជ្រះថ្លា…

ព្រះ​ភគវា​ត្រាស់​ថា ជន​ណា​មិន​ជឿ​កម្មផល ជន​នោះ​នឹង​មានទោស​ធ្ងន់​យោនយកកំណើត​ទៅ​កាន់​អបាយភូមិ​មាន​ប្រេត​នរក​ជាដើម រង​ទុក្ខវេទនា​ហួសវិស័យ​នឹង​ថ្លែង​។ តទៅ​នេះ​ជា​បុគ្គលាធិដ្ឋាន​ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់ ។

កាល​ព្រះពុទ្ធ​ធរមាន​នៅឡើយ ថ្ងៃមួយ​ជា​ថ្ងៃឧបោសថសីល​ពួក​ភិក្ខុសង្ឃ​បាន​ប្រជុំ​គ្នា​ធ្វើ​ឧបោសថកម្ម ចំណែក​ឧបាសក ឧបាសិកា​ទាំងឡាយ​មាន​សេចក្តី​ជ្រះថ្លា ក៏​នាំ​គ្នា​យក​ភេសជ្ជៈ​មាន ស្ករស ទឹកដោះគោ ទឹកឃ្មុំ ទឹកអំពៅ​ដើម្បី​រៀប​ចាត់ចែង​ក្នុង​សាលា​ភត្ត​ចាំ​ប្រគេន​ព្រះសង្ឃ ដែល​ចេញពី​រោង​ឧបោសថ ។

ជួន​ជា​ពេល​នោះ​ពួក​បរិស័ទ​ទាំងឡាយ​បានឃើញ​នាង​សិរិ​នី​ជា​ស្រីផ្កាមាស​ដើរទៅ​ក្បែរ​ទីនោះ​ក៏​ហៅ​ឱ្យ​ចូល​ទៅ​ដើម្បី​អនុមោទនា​យក​ចំណែក​បុណ្យ តែ​បែរជា​នាង​ផ្កាមាស​នោះ​មានចិត្ត​ក្រោធ​ខឹង ហើយ​ឆ្លើយ​តប​ទៅ​វិញ​ថា យើង​មិន​ចង់បាន​បុណ្យ​ស្អី​ទេ គ្មាន​បុណ្យ​គ្មាន​បាប គ្មាន​កម្មផល​អ្វី​កើត​ពី​ពួក​សមណៈ​ត្រងោល​នោះ​ទេ ពួក​អ្នក​រាល់គ្នា​សុទ្ធតែ​ជា​អ្នក​ចាញ់បោក​សមណៈ​ត្រងោល​ទាំងនេះ​គ្រប់​តែ​គ្នា​នឹង និយាយ​រួច​ក៏​ដើរ​ហួស​ទៅ ។

ដោយ​អំណាច​នៃ​ទិដ្ឋិ​ដែល​មិន​ជឿ​កម្មផល ពេល​អស់​អាយុសង្ខារ​ទៅ នាង​បាន​ធ្វើ​មរណកាល​ទៅ​ក៏​កើតជា​ប្រេត​ញី​នៅ​ក្បែរ​កំពែង​នគរ មាន​កាយ​អាក្រក់ ធុំក្លិន​ស្អុយ​អសោចិ៍ចេញពី​មាត់ ដូច​សាកសព​ស្អុយរលួយ មិន​ដែល​មាន​អាហារ​បរិភោគ​ទេ ប្រេត​ញី​មាន​សេចក្តី​លំបាក ស្រេកឃ្លាន​ខ្លាំង​ណាស់ ព្រោះតែ​កម្ម​ពៀរ​មិន​ជឿ​បុណ្យ​បាប​ ។