ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ស្លា.ប់​២​នាក់​ទៀត​ហើយ​នេះនៅស្រុកព្រៃនប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ ករណី​ស្ត្រី​២​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ជាមួយ​ម៉ូតូ​នេះ​បើ​តាម​របាយការណ៍​ពី​នគរបាល​អោយ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៨៩-១៩០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​នប់​២…

ខេត្ត​ព្រះ​សីហ​នុ​៖ ករណី​ស្ត្រី​២​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ជាមួយ​ម៉ូតូ​នេះ​បើ​តាម​របាយការណ៍​ពី​នគរបាល​អោយ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៨៩-១៩០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​នប់​២ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​ម៉ាក HINO ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3A- 2223 បើកបរ​ដោយ​ឈ្មោះ ជឿន សាម​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​អង្គ​ក្លើ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មាន​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​ខាងលើ​រថយន្ត​បាន​បុក​នឹង​ម៉ូតូ​០១​គ្រឿង​ម៉ាក WAVE ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ថា​ច់ ញឹ​ង ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ថា​ច់ សៀន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​បែក​ក្រុង ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​អោយ​ជនរ​គ្រោះ​ទី​១ ឈ្មោះ ថា​ច់ ញឹ​ង អ្នកបើកបរ​ម៉ូតូ (​ដំបូង​រង​របួសធ្ងន់​) និង​ក្រោយមក​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​វាល​រេញ និង​ទី​២​ឈ្មោះ ថា​ច់ សៀន អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ