ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពាធ​ឈាម​ចុះ​ទាប​បណ្តាល​មក​ពី​អ្វី?

5 ឆ្នាំ មុន

សម្ពាធ​ឈាម​ចុះ​ទាប អាច​ហាក់ដូចជា​ពិបាក​នឹង​កើត​មាន​ឡើង ។ ទោះជា​យ៉ាងណា សម្រាប់​មនុស្ស​ជា​ច្រើន ការ​មាន​សម្ពាធ​ឈាម​ចុះ​ទាប អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​នៃ​ការ​វិលមុខ ឬ​អាច​ធ្វើ​ឲ្យ​ដួល​សន្លប់​បាន ។ ក្នុង​ករណី​ធ្ងន់​សម្ពាធ​ឈាម​ចុះ​ទាប…

សម្ពាធ​ឈាម​ចុះ​ទាប អាច​ហាក់ដូចជា​ពិបាក​នឹង​កើត​មាន​ឡើង ។ ទោះជា​យ៉ាងណា សម្រាប់​មនុស្ស​ជា​ច្រើន ការ​មាន​សម្ពាធ​ឈាម​ចុះ​ទាប អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​នៃ​ការ​វិលមុខ ឬ​អាច​ធ្វើ​ឲ្យ​ដួល​សន្លប់​បាន ។

ក្នុង​ករណី​ធ្ងន់​សម្ពាធ​ឈាម​ចុះ​ទាប អាច​ជា​ការ​គំរាមកំហែង​ដល់​អាយុជីវិត ។ ទោះបីជា​យ៉ាងណា​សម្ពាធ​ឈាម​អាច​មានការ​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដែល​ជា​ទូទៅ​វា​អាច​នៅ​ក្រោម​៩០​មី​លី្ល​ម៉ែត្រ​បា​រ៉​ត (mmHg) ចំពោះ​សម្ពាធ​ឈាម​ស៊ី​ស្តូ​ល (​សម្ពាធ​ឈាម​ខាងលើ​) ឬ​តិច​ជាង​៦០ មី​លី្ល​ម៉ែត្រ​បា​រ៉​ត ចំពោះ​សម្ពាធ​ឈាម​ដ្យា​ស្តូ​ល (​សម្ពាធ​ឈាម​ខាងក្រោម​) អាច​ចាត់​ទុក​បាន​ថា​ជា​ការ​មាន​សម្ពាធ​ឈាម​ចុះ​ទាប ។

មូលហេតុ​នៃ​ការ​មាន​សម្ពាធ​ឈាម​ចុះ​ទាប អាច​មានការ​ប្រែប្រួល​ចាប់ពី​ការ​ខ្វះ​ជាតិ​ទឹក​ទៅ​ទល់​នឹង​បញ្ហា​វេជ្ជសាស្ត្រ ឬ​ការ​វះកាត់​ធ្ងន់​ណាមួយ ។ សម្ពាធ​ឈាម​ចុះ​ទាប គឺ​អាច​ព្យាបាល​បាន តែ​វា​គឺជា​រឿង​សំខាន់​ក្នុង​ការ​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ស្ថានភាព​នេះ ដូច្នេះ​វា​អាច​ឲ្យ​យើង​ធ្វើការ​ព្យាបាល​បាន​ត្រឹមត្រូវ ។

លក្ខខណ្ឌ​ដែល​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ទាប​អាច​មាន​ដូច​ជា ៖ •​ការ​មាន​ផ្ទៃពោះ •​មាន​បញ្ហា​បេះដូង •​ការ​មាន​បញ្ហា​ក្រពេញ​អង់​ដូ​គ្រី​ន •​កង្វះ​ជាតិ​ទឹក •​ការ​បាត់បង់​ឈាម •​ការ​បង្ក​រោគ​ធ្ងន់ •​ការ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ (​អាណា​ហ្វី​ឡាក់​ទិច​) និង•​កង្វះ​សារធាតុចិញ្ចឹម​នៅ​ក្នុង​របប​អាហារ​ដែល​អ្នក​ទទួលទាន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ