ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​សោះ​! គ្រាន់តែ​ញ៉ាំ​បឺ​រ​និង​ស្វាយ​ត្រឹម​២​ខែ ជួយ​ទាំង​សរសៃឈាម ទាំង​តម្រងនោម

1 ថ្ងៃ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​សិក្សា​ថ្មី​មួយ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Illinois (​សហរដ្ឋ​អាម៉េរិក​) បាន​បង្ហាញ​ថា ការ​បន្ថែម​ផ្លែ​ឈើ ២ ប្រភេទ​គឺ ផ្លែ​បឺ​រ និង​ផ្លែស្វាយ…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​សិក្សា​ថ្មី​មួយ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Illinois (​សហរដ្ឋ​អាម៉េរិក​) បាន​បង្ហាញ​ថា ការ​បន្ថែម​ផ្លែ​ឈើ ២ ប្រភេទ​គឺ ផ្លែ​បឺ​រ និង​ផ្លែស្វាយ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ត្រឹម​រយៈពេល ៨ ស​ប្តា​ហ៍ អាច​ជួយ​ឱ្យ​សុខភាព​សរសៃឈាម និង​តម្រងនោម​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​យ៉ាង​ច្បាស់លាស់ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​សញ្ញា «​មុន​ជំងឺ​ទឹកនោមផ្អែម​»​។

តាម​រយៈ​ការ​ពិសោធ​លើ​មនុស្ស​ពេញវ័យ ៨២ នាក់ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្លែ​បឺ​រ និង​ផ្លែស្វាយ​ក្នុង​កម្រិត​សម​ល្មម បាន​ជួយ​បង្កើន​សមត្ថភាព​ពង្រីក​នៃ​សរសៃឈាម​ដែល​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​រហូត​ដល់ ៨%​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ វា​បាន​ជួយ​កាត់​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​និង​ជួយ​ឱ្យ​តម្រងនោម​ដំណើរការ​បាន​ល្អ​ជាង​មុន តាម​រយៈ​ការ​កម្ចាត់​ជាតិពុល​ក្នុង​ឈាម​បាន​កាន់តែ​ប្រសើរ​។ ផ្លែ​បឺ​រ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​ល្អ និង​ប៉ូ​តា​ស្យូ​ម រួម​ផ្សំ​ជាមួយ​ផ្លែស្វាយ​ដែល​សម្បូរ​វីតាមីន C និង​សារធាតុ​ដែល​បាន​ក្លាយជា «​ខែល​ការពារ​» យ៉ាង​រឹង​មាំ​សម្រាប់​ប្រព័ន្ធ​សរសៃឈាម និង​តម្រងនោម​ដែល​ងាយ​រង​គ្រោះ​។

អ្នកជំនាញ​បាន​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​លទ្ធផល​នេះ លោក​អ្នក​គួរ​ញ៉ាំ​ផ្លែ​ឈើ​ទាំងនេះ​ជំនួស​ឱ្យ​ការ​ញ៉ាំ​នំប៉័ង ឬ​អាហារ​ដែល​សម្បូរ​ម្សៅ និង​ស្ករ​ចម្រាញ់ ហើយ​គួរ ញ៉ាំ​ទាំង​ផ្លែ​ស្រស់ ជៀសវាង​ការ​ធ្វើ​ជា​ទឹកក្រឡុក​ដែល​លាយ​ស្ករ ឬ​ដោះ​គោ​ច្រើន​ជ្រុល​។ នៅ​កម្ពុជា ផ្លែ​បឺ​រ និង​ផ្លែស្វាយ គឺជា​ផ្លែ​ឈើ​ដែល​ងាយស្រួល​រក​ទិញ និង​មាន​តម្លៃ​សមរម្យ​បំផុត ដែល​លោក​អ្នក​អាច​ចាប់ផ្ដើម​អនុវត្ត​បាន​ភ្លាម​ៗ​ដើម្បី​សុខភាព​យូរអង្វែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ