ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អាហារពេលព្រឹកជាថ្នាំពុល!​៖ របស់ ៤ យ៉ាងដែលអ្នកជំងឺទឹកនោមផ្អែមត្រូវខ្លាចបំផុត

2 ខែ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារពេលព្រឹកគឺជាសមរភូមិដ៏សំខាន់បំផុតក្នុងការគ្រប់គ្រងជាតិស្ករសម្រាប់ពេញមួយថ្ងៃ ប៉ុន្តែបុគ្គលជាច្រើនកំពុងបំផ្លាញសុខភាពខ្លួនឯងដោយសារការជ្រើសរើសអាហារខុសដែលធ្វើឱ្យជាតិស្ករហក់ឡើងខ្ពស់ខុសធម្មតា។

ក្នុងនោះទឹកផ្លែឈើស្រស់ដែលមនុស្សភាគច្រើនយល់ថាមានសុខភាពល្អ បែរជាមានគ្រោះថ្នាក់ខ្លាំងព្រោះវាខ្វះជាតិសរសៃធ្វើឱ្យជាតិស្ករជ្រាបចូលក្នុងឈាមលឿនដូចទឹកផ្អែម ខណៈដែលនំផ្អែម ឬធញ្ញជាតិកែច្នៃផ្តល់តែថាមពលមួយភ្លែត និងធ្វើឱ្យរាងកាយស៊ាំនឹងអាំងស៊ុយលីនកាន់តែធ្ងន់ធ្ងរ។ បន្ថែមពីនេះ អាហារបំពងដែលមានខ្លាញ់ច្រើន និងអាហារដែលមានរសជាតិប្រៃខ្លាំង មិនត្រឹមតែធ្វើឱ្យជាតិស្ករមិនស្ថិតស្ថេរនោះទេ ប៉ុន្តែថែមទាំងបង្កការរលាកក្នុងរាងកាយ ឡើងសម្ពាធឈាម និងប៉ះពាល់ដល់តម្រងនោមដែលជាចំណុចខ្សោយរបស់អ្នកជំងឺទឹកនោមផ្អែមទៀតផង។

ដើម្បីសុវត្ថិភាព លោកអ្នកគួរជ្រើសរើសការញ៉ាំផ្លែឈើទាំងមូលជំនួសឱ្យការកិនច្របាច់ និងផ្ដោតលើរបបអាហារដែលមានជាតិសរសៃខ្ពស់ រួមជាមួយការផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីកំណត់សង្វាក់សុខភាពឱ្យបានល្អតាំងពីដើមថ្ងៃ និងជៀសវាងផលវិបាកធ្ងន់ធ្ងរដល់បេះដូង ភ្នែក និងប្រព័ន្ធប្រសាទ៕