សាច់ព្រាប៖ ស្ដេចសាច់បំប៉នឈាម និងកម្លាំង ខ្លាំងជាងមាន់ដល់ទៅ ១០ ដង
សុខភាព៖ យោងតាមចុះផ្សាយពីប្រភពបរទេស ក្នុងចំណោមសាច់សត្វស្លាប សាច់ព្រាបត្រូវបានគេប្រសិទ្ធនាមថាជា «កំពូលសាច់បំប៉ន» ដែលសម្បូរទៅដោយជាតិដែក ស័ង្កសី វីតាមីន B និងប្រូតេអ៊ីនខ្ពស់…
សុខភាព៖ យោងតាមចុះផ្សាយពីប្រភពបរទេស ក្នុងចំណោមសាច់សត្វស្លាប សាច់ព្រាបត្រូវបានគេប្រសិទ្ធនាមថាជា «កំពូលសាច់បំប៉ន» ដែលសម្បូរទៅដោយជាតិដែក ស័ង្កសី វីតាមីន B និងប្រូតេអ៊ីនខ្ពស់…
សុខភាព៖ យោងតាមចុះផ្សាយពីប្រភពបរទេស ក្នុងចំណោមសាច់សត្វស្លាប សាច់ព្រាបត្រូវបានគេប្រសិទ្ធនាមថាជា «កំពូលសាច់បំប៉ន» ដែលសម្បូរទៅដោយជាតិដែក ស័ង្កសី វីតាមីន B និងប្រូតេអ៊ីនខ្ពស់ ជាពិសេសគឺសារធាតុ ដែលជួយបង្កើនថាមពល បំប៉នឈាម និងពង្រឹងប្រព័ន្ធការពាររាងកាយបានយ៉ាងអស្ចារ្យ។ សម្រាប់អ្នកដែលចង់ស្តារសុខភាព ឬបំប៉នរាងកាយឱ្យមាំមួន សាច់ព្រាបគឺជាជម្រើសលេខមួយដែលមិនគួររំលង។
ដើម្បីទទួលបាននូវរសជាតិឆ្ងាញ់ និងរក្សាបាននូវជីវជាតិពេញលេញ លោកអ្នកអាចចម្អិនតាម ២ វិធីងាយៗ៖ ទីមួយគឺ «ព្រាបចំហុយ» ដែលស័ក្តិសមបំផុតសម្រាប់អ្នកចង់បំប៉នបែបត្រជាក់ ជំនួយសួត និងងាយស្រួលញ៉ាំសម្រាប់មនុស្សចាស់។ ទីពីរគឺ «ព្រាបឆាខ្ញី» ដែលជួយកម្ចាត់ភាពត្រជាក់ក្នុងរាងកាយ ជំរុញចរន្តឈាម និងជំនួយដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ គន្លឹះសំខាន់ដើម្បីឱ្យសាច់ព្រាបមានរសជាតិឆ្ងាញ់ គឺត្រូវជ្រើសរើសព្រាបដែលមានសាច់ទ្រូងពេញៗ ហើយត្រូវលាងសម្អាតជាមួយស្រា និងខ្ញី ដើម្បីបំបាត់ក្លិនឆ្អាបឱ្យអស់។
ទោះជាយ៉ាងណា ដោយសារសាច់ព្រាបមានជាតិបំប៉នខ្ពស់ខ្លាំង លោកអ្នកគួរប្រុងប្រយ័ត្នចំពោះអ្នកដែលមានជំងឺលើសឈាមធ្ងន់ធ្ងរ ឬអ្នកកំពុងគ្រុនក្ដៅខ្លាំង មិនគួរញ៉ាំច្រើនពេកឡើយ។ ម្យ៉ាងទៀត ជៀសវាងការញ៉ាំសាច់ព្រាបជាមួយបង្កា ឬត្រីកញ្ជក់ ព្រោះវាអាចបង្កឱ្យមានបញ្ហាអាឡែហ្ស៊ី ឬហើមពោះពិបាករំលាយ។ ការញ៉ាំក្នុងកម្រិតសមល្មម និងចម្អិនបានត្រឹមត្រូវ នឹងធ្វើឱ្យសាច់ព្រាបក្លាយជា «កំណប់ទ្រព្យសុខភាព» សម្រាប់ក្រុមគ្រួសារអ្នក៕
ចែករំលែកព័តមាននេះ