សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការវេចខ្ចប់បាយទៅញ៉ាំនៅកន្លែងធ្វើការគឺជាទម្លាប់ល្អ ប៉ុន្តែការ “ឆ្លៀត” យកម្ហូបសល់ពីយប់ទៅញ៉ាំបន្ត អាចបំប្លែងអាហារសុខភាពឱ្យទៅជាប្រភពនៃជាតិពុលបាន។
បន្លែស្លឹកបៃតងដែលទុក១យប់ នឹងបំប្លែងជាសារធាតុដែលជាភ្នាក់ងារបង្កជំងឺមហារីកយ៉ាងសាហាវ ខណៈគ្រឿងសមុទ្រ និងពងទាកូនងាយរងការបំប្លែងធាតុដោយបាក់តេរី បង្កគ្រោះថ្នាក់ដល់ថ្លើម និងតម្រងនោម ទោះកម្ដៅឡើងវិញក៏មិនអាចសម្លាប់មេរោគអស់ដែរ។ លើសពីនេះ ការប្រើប្រាស់ប្រអប់ជ័រគ្មានគុណភាពទៅកម្ដៅក្នុងម៉ាស៊ីន Microwave នឹងធ្វើឱ្យសារធាតុគីមី BPA រលាយចូលក្នុងអាហារ បង្កឱ្យមានការរំខានដល់ប្រព័ន្ធអ័រម៉ូនក្នុងរាងកាយ។
ដើម្បីសុវត្ថិភាព លោកអ្នកគួរប្រើប្រអប់កែវ ឬសេរ៉ាមិចជំនួសឱ្យប្រអប់ជ័រ ជ្រើសរើសប្រភេទមើមជំនួសបន្លែស្លឹកសម្រាប់ម្ហូបទុកផ្អែកយប់ និងត្រូវកម្ដៅអាហារឱ្យឆ្អិនល្អតែម្ដងគត់មុនពេលទទួលទាន ដើម្បីរក្សាបាននូវថាមពលស្អាត និងសុខភាពមាំមួនពេញមួយថ្ងៃ៕
ចែករំលែកព័តមាននេះ