ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិញ្ចឹមកូនឱ្យពូកែ តែត្រូវប្រយ័ត្នកុំឱ្យក្លាយជាមនុស្សរមិលគុណ!

4 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពជោគជ័យ ឬការសិក្សាពូកែរបស់កូន មិនមែនជាការធានាថាគេនឹងក្លាយជាមនុស្សដែលមានកតញ្ញូតានោះទេ ប្រសិនបើឪពុកម្ដាយមើលរំលងសញ្ញាគ្រោះថ្នាក់មួយចំនួនតាំងពីកុមារភាព។ កូនដែលធំឡើងងាយនឹងក្លាយជាមនុស្សរមិលគុណ តែងមានចរិតចាត់ទុកការលះបង់របស់ឪពុកម្ដាយជារឿងធម្មតាដែលត្រូវតែធ្វើឱ្យគេ មិនចេះពោលពាក្យអរគុណ និងចូលចិត្តបន្ទោសអ្នកដទៃនៅពេលខ្លួនធ្វើខុស។…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពជោគជ័យ ឬការសិក្សាពូកែរបស់កូន មិនមែនជាការធានាថាគេនឹងក្លាយជាមនុស្សដែលមានកតញ្ញូតានោះទេ ប្រសិនបើឪពុកម្ដាយមើលរំលងសញ្ញាគ្រោះថ្នាក់មួយចំនួនតាំងពីកុមារភាព។

កូនដែលធំឡើងងាយនឹងក្លាយជាមនុស្សរមិលគុណ តែងមានចរិតចាត់ទុកការលះបង់របស់ឪពុកម្ដាយជារឿងធម្មតាដែលត្រូវតែធ្វើឱ្យគេ មិនចេះពោលពាក្យអរគុណ និងចូលចិត្តបន្ទោសអ្នកដទៃនៅពេលខ្លួនធ្វើខុស។ លើសពីនេះ ភាពព្រងើយកន្តើយចំពោះការលំបាករបស់អ្នកជុំវិញខ្លួន និងការសម្ដែងឫកពាផ្អែមល្ហែមតែពេលចង់បានផលប្រយោជន៍ ក៏ជាមេរោគដុះខ្នែងដែលបំផ្លាញគុណធម៌ក្នុងចិត្តកូនផងដែរ។

ដើម្បីទប់ស្កាត់បញ្ហានេះ ឪពុកម្ដាយត្រូវដាច់ខាតមិនត្រូវបំពេញចិត្តកូនគ្រប់រឿងនោះទេ ប៉ុន្តែត្រូវបង្រៀនគេឱ្យចេះចែករំលែក យល់ពីតម្លៃនៃញើសឈាមរបស់អ្នកដទៃតាមរយៈការជួយការងារផ្ទះ និងសំខាន់បំផុតគឺការធ្វើជាគំរូដ៏ល្អក្នុងការដឹងគុណចំពោះចាស់ទុំ។ ការបណ្ដុះបណ្ដាលឱ្យកូនមានបេះដូងចេះដឹងគុណ គឺមានតម្លៃជាងការផ្ដល់មាសប្រាក់ និងចំណេះដឹងតែមួយមុខ ព្រោះវាជាគ្រឹះនៃសុភមង្គលពិតប្រាកដដែលធ្វើឱ្យគេក្លាយជាមនុស្សដែលគ្រប់គ្នាស្រឡាញ់រាប់អានពេញមួយជីវិត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ