រាជធានីភ្នំពេញ ៖ នៅក្នុងដំណើរវិវត្តន៍នៃសង្គមជាតិ យុវជន គឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុត ។ ប៉ុន្តែកម្លាំងនេះអាចនឹងត្រូវចុះខ្សោយប្រសិនបើយុវវ័យ ជាពិសេសកុមារី ត្រូវជាប់ចំណងក្នុងអាពាហ៍ពិពាហ៍ទាំងវ័យក្មេង និងការមានផ្ទៃពោះក្នុងវ័យជំទង់ ។ បញ្ហានេះមិនត្រឹមតែជាវិបត្តិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបាត់បង់ធនធានមនុស្សដ៏ធំធេងសម្រាប់ប្រទេសជាតិ ។
រូបភាពដោយ៖ ស្រី គំនិតថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់» នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ៖ កត្តាដែលបណ្តាលឱ្យរៀបអាពិពាហ៍ពិពាហ៍នៅវ័យក្មេង មានដូចជា ភាពក្រីក្រក្នុងគ្រួសារ, កង្វះខាតការយល់ដឹង និងការអប់រំ , កត្តាចិត្តសាស្ត្រ និងមនោសញ្ចេតនា, កង្វះការផ្តល់ប្រឹក្សា និងការគាំទ្រ និងកត្តាបរិបទរស់នៅជាដើម ។
រូបភាពដោយ៖ ស្រី គំនិតយោងតាមការអង្កេត ប្រជាសាស្ត្រ និងសុខភាពកម្ពុជា បានបង្ហាញថា មានស្ត្រី ១,៨% បានរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៥ឆ្នាំ ហើយមានស្ត្រី ១៧,៩% បានរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៨ឆ្នាំ និងមានបុរស ៦% ដែលបានរៀបការមុនអាយុ ១៨ឆ្នាំ ។
រូបភាពដោយ៖ ស្រី គំនិតលោករដ្ឋមន្ត្រី បន្តទៀតថា ការការពារក្មេងស្រីនៅថ្ងៃនេះ គឺជាការការពារអនាគត គ្រួសារ សហគមន៍ និងប្រទេសជាតិនៅថ្ងៃស្អែក ។ នៅពេលក្មេងស្រីម្នាក់បាត់បង់ឱកាសការសិក្សាសង្គមជាតិ បាត់បង់ធនធានមនុស្សម្នាក់ ។ នៅពេលក្មេងស្រីម្នាក់ប្រឈមនឹងការមានផ្ទៃពោះ នៅវ័យក្មេងគ្រួសារ និងសហគមន៍ក៏ប្រឈមនឹងហានិភ័យភ្នែកសុខភាព សេដ្ឋកិច្ច និងសង្គមផងដែរ ។
ដូច្នេះការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាការរារាំងប្រពៃណីដ៏ល្អផូរផង់របស់សង្គមជាតិយើងនោះទេ ប៉ុន្តែវាជាការការពារអនាគត ការពារសេចក្តីថ្លៃថ្នូរ និងការពារសមត្ថភាពរបស់ក្មេងស្រី ឱ្យរីកចម្រើនពេញលេញ ។ ជាមួយព្រួយបារម្ភមួយទៀតនោះ គឺការប្រើប្រាស់គីមីច្រើន ដូចជាការវះកាត់ច្រើន ធ្វើឱ្យសុខភាពស្ត្រីចុះខ្សោយ ពិបាកក្នុងការយកកូន (មានផ្ទៃពោះ) ។
រូបភាពដោយ៖ ស្រី គំនិតលោករដ្ឋមន្ត្រី បញ្ជាក់ថា ៖ រៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងមានហានិភ័យខ្ពស់ចំពោះសុខភាពរាងកាយដូចជា ៖ គ្រោះថ្នាក់ដល់មាតា, សុខភាពទារក, ប៉ះពាល់លើការសិក្សា និងឱកាសការងារ, ការបោះបង់ការសិក្សា, ភាពមិនច្បាស់លាស់នៃចំណូល, វិបត្តិផ្លូវចិត្ត និងសម្ពាធសង្គម, ស្ត្រេស និងការបាក់ទឹកចិត្តជាដើម ។
លើសពីនេះទៅទៀត វ័យក្មេង គឺជាវ័យដែលត្រូវរៀនសូត្រពីពិភពលោក និងស្វែងរកទេពកោសល្យផ្ទាល់ខ្លួន ។ ការមានកូននឹងរឹតត្បិតសេរីភាពក្នុងការដើរតាមក្តីស្រមៃ ការធ្វើដំណើរ ឬការសាកល្បងអ្វីដែលថ្មីៗ ព្រោះរាល់ការសម្រេចចិត្តទាំងអស់ត្រូវផ្អែកលើកូនជាចម្បង ។
សូមបញ្ជាក់ផងថា សេចក្តីស្រឡាញ់ដែលល្អបំផុត គឺការផ្តល់តម្លៃឱ្យអនាគតខ្លួនឯង ។ ត្រូវរៀនសូត្រឱ្យមានចំណេះដឹងរឹងមាំ ដើម្បីក្លាយជាម្ចាស់នៃវាសនាខ្លួនឯង ។ កាលណាស្ត្រីរឹងមាំ គ្រួសាររឹងមាំ និងសង្គមជាតិក៏រីកចម្រើន ៕
រូបភាពដោយ៖ ស្រី គំនិត
រូបភាពដោយ៖ ស្រី គំនិត
រូបភាពដោយ៖ ស្រី គំនិត
រូបភាពដោយ៖ ស្រី គំនិត
រូបភាពដោយ៖ ស្រី គំនិត
ចែករំលែកព័តមាននេះ