ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ចំណោម​ភរិយា​៧​ពួក​មាន​៤​ពួក​ល្អ

5 ឆ្នាំ មុន

តើ​ភរិយា​ទាំង​៤​ពួក​នោះ​ជា​ស្ត្រី​ប្រភេទ​ណា? នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះ​ភគវា​ទ្រង់​សម្តែង​អំពី​ភរិយា​៧​ពួក​គឺ ៣​ពួក​មិនល្អ និង​៤ ពួក​ទៀត​ជា​ភរិយា​ល្អ ។ ភរិយា​ល្អ​៤​ពួក​នោះ​គឺ ភរិយា​ល្អ​ដូច​មាតា​១, ភរិយា​ល្អ​ដូច​បង​១,…

តើ​ភរិយា​ទាំង​៤​ពួក​នោះ​ជា​ស្ត្រី​ប្រភេទ​ណា?
នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ព្រះ​ភគវា​ទ្រង់​សម្តែង​អំពី​ភរិយា​៧​ពួក​គឺ ៣​ពួក​មិនល្អ និង​៤ ពួក​ទៀត​ជា​ភរិយា​ល្អ ។ ភរិយា​ល្អ​៤​ពួក​នោះ​គឺ ភរិយា​ល្អ​ដូច​មាតា​១, ភរិយា​ល្អ​ដូច​បង​១, ភរិយា​ល្អ​ដូច​ប្អូនស្រី​១ និង​ភរិយា​ល្អ​ដូច​ទាសី​១ ។

យើង​ស្តាប់​ឮ​ពាក្យ​ថា​ដូច​ទាសី​ហាក់ដូចជា​អន់​ទន់ទាប​ណាស់ តាម​ពិតជា​រឿង​ផ្ទុយ​ទៅ​វិញ​ទេ ភរិយា​នៅ​តែ​ជា​ភរិយា ហើយ​គឺជា​ភរិយា​ល្អ​ណាស់​ទៀត​ផង ព្រោះ​ជា​ភរិយា​ដែល​មានចិត្ត​អត់ធន់ មិន​ប្រទូស្ត​តប​វិញ មិន​ចេះ​ខឹង​ក្រោធ នាង​តែង​ឲ្យ​អភ័យ​ដល់​ស្វាមី​ក្នុង​ករណី​ដែល​ស្វាមី​ជេរ ប្រទេចផ្តាសា ឬ​វាយ​គំរាម​ធ្វើបាប​ដោយ​ប្រការ​ផ្សេង​ៗ ។

ស្ត្រី​ដែល​មាន​ទេវធម៌​ក្នុង​ខ្លួន​បែប​នេះ ពេល​អស់​អាយុសង្ខារ​នឹង​បាន​ទៅ​បដិសន្ធិ​ក្នុង​ទេវលោក បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ។