ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​រសើប​ណាស់​… ប្រសិនបើ​យក​ចំការ​ស្រល់​លក់​មែន​នោះ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ការ​ចេញផ្សាយ​លើ​សារព័ត៌មាន​កោះសន្តិភាព​មួយ​ឈុត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ពី​ភាព​មិន​ប្រក្រតី​ករណី​មាន​អ្នក​កេង​ប្រ​វ័ណ្ឌ​ដីចម្ការ​ស្រល់​រាប់រយ​ហិច​តា​នៅ​ស្រុក​អូរ​រាំង ស្រាប់តែ​បែកធ្លាយ​ព័ត៌មាន​បន្ថែម​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកទិញ និង​អ្នកលក់​ដី​រដ្ឋ ខ្លះ​ជា​មន្ត្រី​សាលាស្រុក ខ្លះ​មាន​ងារ​ជា​ឧកញ៉ា​…​។…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ការ​ចេញផ្សាយ​លើ​សារព័ត៌មាន​កោះសន្តិភាព​មួយ​ឈុត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ពី​ភាព​មិន​ប្រក្រតី​ករណី​មាន​អ្នក​កេង​ប្រ​វ័ណ្ឌ​ដីចម្ការ​ស្រល់​រាប់រយ​ហិច​តា​នៅ​ស្រុក​អូរ​រាំង ស្រាប់តែ​បែកធ្លាយ​ព័ត៌មាន​បន្ថែម​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកទិញ និង​អ្នកលក់​ដី​រដ្ឋ ខ្លះ​ជា​មន្ត្រី​សាលាស្រុក ខ្លះ​មាន​ងារ​ជា​ឧកញ៉ា​…​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លោក ន​ង ទុ​ណ្ណា​រី អភិបាលស្រុក​អូរ​រាំង ត្រូវ​បាន​មហាជន​ចោទប្រកាន់​ថា ជា​អ្នក​ឃុបឃិត​គ្នា​ជាមួយ​ឧកញ៉ា​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ដែល​ល្បី​ខាង​ជំនួញ​ដីធ្លី ដើម្បី​យក​ដីចម្ការ​ស្រល់​ប្រមាណ​ជិត​១០០​ហិ​កតា កាលពី​ចុងឆ្នាំ​២០១៨ ធ្វើ​ជា​កម្មសិទ្ធិ​តាម​រូបភាព​ញុះញង់​ប្រជាពលរដ្ឋ​ជា​អ្នក​ចេញ​មុខ​ផ្តិត​មេដៃ​លក់​ដី​នេះ​ឲ្យ​ខ្លួន ។

ទាក់ទិន​បញ្ហា​នេះ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​មាន​ប្រសាសន៍​ថា «​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​ទើបនឹង​ទទួល​បាន​ព័ត៌មាន​។ ហើយ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​លោក​បាន​បញ្ជា​ទៅ​មន្ទីរ​កសិកម្ម ហើយ​និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដែល​មានមុខ​ងារ​មើល​លើ​ការងារ​ទាំងនោះ​…​។ លោក​ថា ចម្ការ​ស្រល់​នេះ យើង​ដឹង​ទាំងអស់​គ្នា​ហើយ​ថា គឺជា​ការ​ដាំ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​ខាង​ទាហាន​ខេត្តមណ្ឌលគិរី ជា​អ្នក​ទទួល​ថវិកា​ពី​ក្រសួង​យក​មក​ធ្វើការ​ដាំ​ដើម​ស្រល់​ទាំង​អស់​នេះ។

ក្រោយមក មានការ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ និង​កសិកម្ម​មណ្ឌលគិរី ជា​អ្នក​មើលថែ​។ ដូច្នេះ​បញ្ហា​នេះ មាន​ខាង​កសិកម្ម មាន​ខាង​រដ្ឋបាល​ព្រៃឈើ ជា​អ្នក​ទទួលខុសត្រូវ​រាល់​ការ​លក់​រាល់​ការ​បញ្ជាក់​នៃ​ការ​ទិញ​យ៉ាងម៉េច ទាល់តែ​មានការ​ឯកភាព​ពី​ក្រសួងកសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​»​។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា «​បើ​មិន​អ​ញ្ចឹ​ង​ទេ វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​ការ​ចុះបញ្ជី​របស់​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល ដូច្នេះ​ហើយ​បានជា​លោក​បញ្ជា​ឲ្យ​ក្រុមការងារ​ខាងលើ ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​មើល​ទំហំ​ផ្ទៃដី ដែល​ពាក់ព័ន្ធ​ទាំងអស់​វិញ​។ ហើយ​ឥឡូវ​ឯកសារ​យ៉ាងណា គឺ​ខាង​កសិកម្ម​គេ​កំពុង​តែ​ធ្វើការ​នេះ​ហើយ​។ លោក​មិន​គាំទ្រ​អ្នក​ដែល​ទៅ​ទិញ​ទៅ​ផ្ទេរ​ទិញ​លក់​ដី​នេះ វា​នាំ​ឲ្យ​យូរ​ៗ​ទៅ​លែង​មាន​ដី​បម្រុង​របស់​រដ្ឋ​ហើយ វា​ទៅ​ជា​ដី​កម្មសិទ្ធិឯកជន ហើយ​នាំ​ឱ្យ​ខូច​ដល់​ដើម​ស្រល់​ដែល​ខំ​ដាំ​តាំងពី​យូរណាស់​មក​ហើយ​»​។

មហាជន​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​អាច​វែកមុខ​មន្ត្រី​ខិ​ច​ខូច ឬ​អ្នក​ពាក់ព័ន្ធ​លក់​ដី​រដ្ឋ​បាន​ដែរ​ទេ? ព្រោះ​សកម្មភាព​ជីក​ដាំ​បង្គោល​ថ្ម​ធ្វើ​ជា​ព្រំ​ដី មិនមែន​ប្រើ​ខ្យល់​ទៅ​ធ្វើ​បាន​ឡើយ មាន​ទាំង​រថយន្ត​តូច​ធំ មនុស្ស​ជា​ច្រើន​នាក់​ដឹក​យក​ទៅ​បោះ​កំណត់​ព្រំ​រៀង​ៗ​ខ្លួន​។ ជាង​នេះ​ទៀត​សោត​មិន​ត្រឹមតែ​ដីចម្ការ​ស្រល់​​នៅ​ឆ្ងាយ​ៗ​ពី​ភូមិ​នោះ​ទេ ដែល​គេ​ព័ទ្ធ​យក សូ​ម្បី​ដី​ស្រល់​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៧៦ មុខ​បន្ទាយ​ទាហាន​ស្រុក​អូរ​រាំង ក៏​ត្រូវ​គេ​លេប​យក​ទាំង​កម្រោល​ដែរ ជា​ពិសេស​ដី​នៅ​ជិត​ផ្ទះ​លោក​អភិ​បាលស្រុក​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ