ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ប្តី២ថ្ងៃ លុះ​អ្នកភូមិ​មក​ប្រាប់​…ផ្អើលឆោឡោយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​អ្នក​ភូមិ​​បាន​ប្រទះ​ឃើញ​សពបុរសម្នាក់​អណ្តែតទឹក​អូរ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​​​​​១២​និង​​៣០នាទី​ថ្ងៃត្រង់ថ្ងៃទី​​១២ មករា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ក្រឡា​ពុះ​ ភូមិ​ក្រឡាពុះ ឃុំ​តាឡាត ​ស្រុកសេនសាន…

ខេត្តស្ទឹងត្រែង​ ៖ ​អ្នក​ភូមិ​​បាន​ប្រទះ​ឃើញ​សពបុរសម្នាក់​អណ្តែតទឹក​អូរ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​​​​​១២​និង​​៣០នាទី​ថ្ងៃត្រង់ថ្ងៃទី​​១២ មករា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ក្រឡា​ពុះ​ ភូមិ​ក្រឡាពុះ ឃុំ​តាឡាត ​ស្រុកសេនសាន ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះដែលស្លាប់​ឈ្មោះ ឡៃ ផា​ន់ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ​ ​មានទីលំនៅ​ក្នុង​ភូមិ​ស្វាយ​រៀង ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡៃ ថា​ច់ អាយុ៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ​ប្តីរបស់​គាត់​បាន​ចេញ​ទៅ​រក​ត្រី​​តាំងពីយប់ថ្ងៃទី​​១០ កុម្ភៈ មក​ម៉្លេះ ​ហើយ​​បាត់ខ្លួនអស់រយៈពេល​២ថ្ងៃដោយ​​គ្មាន​ដំណឹង​នោះ​ទេ ។ លុះ​នៅថ្ងៃ​កើតហេតុក៏​មាន​អ្នក​ភូមិ​មក​ប្រាប់ថាបាន​ប្រទះឃើញ​សព​បុរសម្នាក់អណ្តែតទឹក​​នៅចំណុច​មាត់អូរខាងលើ​ និង​បង្ក​ឱ្យមានការផ្អើល​​ឆោឡោឡើង ហើយ​គាត់ក៏បាន​ទៅមើល​ គឺ​ឃើញ​ពិត​ជា​សព​ប្តីរបស់​គាត់​ប្រាកដ​មែន​ ។ បន្ទាប់​​មកគាត់​ក៏​​បាន​​រាយ​ការ​ណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ឱ្យចុះមក​ពិិនិត្យកន្លែងកើតហេតុ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន​ អោយ​ដឹង​ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍​ខាងលើ​ភ្លាម សមត្ថកិច្ច​ក៏​បានចុះទៅពិនិត្យ​កន្លែងកើតហេតុ ឃើញ​មាន​ឧ​បករ​ណ៍​​សម្រាប់ឆក់ត្រី​ ក្នុងនោះ​មាន​​អា​គុយ​កម្លាំង​៥០​អំពែ​មួយគ្រឿង ​ព្រមទាំង​ដង​ឆក់​ពីរ​​នៅក្បែរសពជនរងគ្រោះ ។

បន្ទាប់ពីធ្វើការ​ពិនិត្យ​ និង​ធ្វើកោសល្យវិច្ច័យ​រួច ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​បាន​​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ក្នុង​អូរ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​ភ្លាត់ស្នៀត បណ្តាល​ឱ្យ​ឆក់ខ្លួន​ឯងស្លាប់​ តែម្តង​៕

បច្ចុប្បន្ន​សពត្រូវបានសមត្ថកិច្ច​ប្រគល់ជូនក្រុមគ្រួសារ​ដើម្បីរៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ