ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​ចង់បាន​ប្តី​ពេក​បិទ​ស្លាករក​គូ​ អ្នក​ណា​បុក​ពីក្រោយ​ឡាន​ត្រូវ​​ឱ្យ​ឪពុក​ម្តាយ​ចូល​ដណ្តឹង

5 ឆ្នាំ មុន

កាលពី​ស​ប្ដា​ហ៍​មុន​ជា​រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​របស់​ជនជាតិ​ចិន ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​មាន​រថយន្ត​មែរ​សឺ​ដែ​ស​ពណ៌​ក្រហម​មួយ​គ្រឿង​បង្ហាញ​ចំណាប់អារម្មណ៍​ដល់​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​លើ​ដងផ្លូវ​ក្នុង​ក្រុង​នី​ង​ប៉ូ ខេត្ត​ជឺ​ជាំ​ង ព្រោះ​មាន​ក្រដាស​សរសេរ​បិត​ពីក្រោយ​រថយន្ត​ក្នុង​ន័យ​ថា «​នៅ​លីវ​អាយុ​ច្រើន​ចង់រក​គូ​ស្រ​.​ក​អ្នក​ណា​មក​បុក​ពីក្រោយ​ត្រូវ​ឲ្យ​ឱ​ពុក​ម្ដា​យមក​ស្ដីដណ្ដឹង​» ។ របាយការណ៍​បញ្ជាក់​ថា ​នៅ​មិន​ទាន់​រក​គូ​ឃើញ​ផង នាង​ត្រូវ​បាន​ឈប់​ឡាន​នៅ​តាម​ផ្លូវ…

កាលពី​ស​ប្ដា​ហ៍​មុន​ជា​រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​របស់​ជនជាតិ​ចិន ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​មាន​រថយន្ត​មែរ​សឺ​ដែ​ស​ពណ៌​ក្រហម​មួយ​គ្រឿង​បង្ហាញ​ចំណាប់អារម្មណ៍​ដល់​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​លើ​ដងផ្លូវ​ក្នុង​ក្រុង​នី​ង​ប៉ូ ខេត្ត​ជឺ​ជាំ​ង ព្រោះ​មាន​ក្រដាស​សរសេរ​បិត​ពីក្រោយ​រថយន្ត​ក្នុង​ន័យ​ថា «​នៅ​លីវ​អាយុ​ច្រើន​ចង់រក​គូ​ស្រ​.​ក​អ្នក​ណា​មក​បុក​ពីក្រោយ​ត្រូវ​ឲ្យ​ឱ​ពុក​ម្ដា​យមក​ស្ដីដណ្ដឹង​» ។

របាយការណ៍​បញ្ជាក់​ថា ​នៅ​មិន​ទាន់​រក​គូ​ឃើញ​ផង នាង​ត្រូវ​បាន​ឈប់​ឡាន​នៅ​តាម​ផ្លូវ និង​បញ្ចប់​គម្រោង​របស់​ខ្លួន ព្រោះ​ប៉ូលិស​ចរាចរណ៍​ហៅ​ឲ្យ​ឈប់​ដោយ​បញ្ជាក់​ថា ការ​បិត​ស្លាក​បែប​នេះ​ជា​រឿង​ខុសច្បាប់ ត្រូវ​រង​ការ​ពិន័យ​២០០​យាន់ ឬ​៣០​ដុល្លារ​ត្រូវ​ដក​ស្លាក​ប្រកាស​ចេញ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​បណ្ដា​អ្នកលេង​ក្នុង​ប្រព័ន្ធ​អុី​ន​ធើណេ​ត​បាន​បង្ហាញ​ការ​យល់​ឃើញ​ដោយ​អ្នកខ្លះ​និយាយ​ថា «​ធាតុ​ពិត​គោលដៅ​របស់​នាង​អាច​ស្ថិត​លើ​ប៉ូលិស​ចរាចរណ៍​» ខ្លះ​ទៀត​យល់​ថា «​អ្នក​ណា​ទទួល​ការ​ពិន័យ​ម្ដា​យមក​សុំ​ប្រាក់​វិញ​» ខ្លះ​ទៀត​និយាយ​ថា «​ហេតុ​អ្វី​ក៏​ខ្ញុំ​មិន​ជួប​បែប​នេះ ប្រសិនបើ​បាន​បុក​ពីក្រោយ​ក៏​ចូល​ស្ដីដណ្ដឹង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ