ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រឿង​ឈប់ចត មួយគ្រឿងមកពន្លះពីក្រោយ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿងទៀត​ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់ និង​មនុស្ស​ម្នាក់​ទៀត​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៩-១៨០…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿងទៀត​ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់ និង​មនុស្ស​ម្នាក់​ទៀត​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៩-១៨០ ត្រង់​ចំណុច​មុខ​ក្លោ​ង​ទ្វារ​ចូល​វត្ត​វាល​មាស ភូមិ​វាស​មាស ឃុំ​វាល​រឹ​ញ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សួយ សាន្ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសស្រាល ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១B-៥៨៥៤ អ្នកបើកបរ​ឈ្មោះ ប្រាក់ កក់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រង​របួស​បាក់ជើង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ដែល​កំពុង​ឈប់​ចត​លើ​ចិញ្ចើមថ្នល់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​រង​របួស​បាក់ជើង ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​ជួយ​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​បាន​រង​របួសស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ