លោកអ្នកកំពុងត្រៀមខ្លួនចាប់ផ្តើមប្រកបអាជីវកម្មដំបូងមែនទេ ? ជាការពិត ការបើកអាជីវកម្មថ្មីមួយវាមិនមានអ្វីពិបាកនោះទេ ប៉ុន្ដែចំណុចដែលធ្វើឲ្យអាជីវកម្មនោះជោគជ័យ ទើបជាការពិបាក ។ ដូច្នេះសម្រាប់អ្នកចង់ចាប់ផ្ដើមធ្វើជំនួញ គួរតែមានយុទ្ធសាស្ត្រ , ការរៀបចំផែនការ និងទិសដៅ ធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ខ្លួនឈរជើងរឹងមាំនៅលើទីផ្សារ ។ ខាងក្រោមនេះ ជាគន្លឹះ៥ចំណុចដែលយើងបានស្រាវជ្រាវមកចែករំលែក ៖
១-វិធីសាស្ត្រដំបូង យើងត្រូវចាប់ផ្តើមធ្វើផែនការបង្កើតអាជីវកម្មនៅលើក្រដាស មុននឹងចាប់ផ្ដើមបើកដំណើរការ ។ មានន័យថា លោកអ្នកត្រូវបង្កើតឡើងទាំងគុណសម្បត្តិ គុណវិបត្តិ ទឹកប្រាក់វិនិយោគ លទ្ធផលក្នុងពេលអនាគត ប្រាក់ចំណូល និងឧបសគ្គផ្សេងៗជាច្រើនទៀត។
២-ត្រូវសិក្សាពីលក្ខណៈនៃទីផ្សារជាមុនសិនថា តើមានវិធីសាស្ត្រណាមួយដែលសម ស្របលើក្រុមទីផ្សារអ្វីខ្លះ ? យើងត្រូវការលក់ទំនិញរបស់យើងទៅឱ្យអតិថិជនប្រភេទណា ? អាយុ ភេទ និងប្រសិនបើលក់មិនបាន តើគួរដោះស្រាយបញ្ហាដូចម្តេច ?
៣-ត្រូវពិនិត្យឱ្យបានលម្អិតទាំងអស់នូវអ្វីដែលយើងបានបង្កើតឡើង និងប្រមូលផ្តុំទិន្នន័យបន្ថែមទៀត រួមទាំងសរសេរផែនការទុកសម្រាប់ពេលលោកអ្នកភ្លេចនៅត្រង់ចំណុចណា ឬខុសឆ្គងចំណុចណា និងត្រូវដោះស្រាយបែបណា?
៤-ពិនិត្យមើលនូវប្រាក់ទុន និងគណនាចំនួនទឹកប្រាក់ទាំងនោះ ព្រមទាំងទំហំលើការវិនិយោគ ដូចជា ត្រូវគណនាផែនការជាកញ្ចប់ និងផលិតផលផ្សេងៗទៀត ។
៥-ចំណុចចាប់ផ្តើមយ៉ាងពិតប្រាកដ ត្រូវកំណត់ទិសដៅទីផ្សារតាមផែនការដែលបានគ្រោងទុក ត្រូវមានផែនការទីផ្សារចំនួន៣-៤ចំណុច ព្រោះថា បើផែនការណាមួយខុស នៅមានផែនការមួយទៀតនឹងដាក់ជំនួស ដើម្បីដោះស្រាយបញ្ហាដើមទុនក្នុងពេលអនាគតឱ្យបានត្រឹមត្រូវ ។
ចំណុចទាំង៥ខាងលើនេះ សង្ឃឹមថាអាចជាតម្រុយខ្លះក្នុងការត្រួសត្រាយផ្លូវដើម្បីឲ្យលោកអ្នកឈានទៅបើកដំណើរការអាជីវកម្មមួយឲ្យទទួលបានជោគជ័យ ។ ម្យ៉ាងទៀត ប្រសិនបើលោកអ្នកដឹកពីតិចនិកជោគជ័យលើកអាជីវកម្ម សូមជួយផ្ដល់មតិយោបល់ផង ៕
ចែករំលែកព័តមាននេះ