ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ សម រ​ង្ស៊ី វង្វេង​កាន់​ខ្លាំង​ហើយ​ទើប​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​លោក សម រ​ង្ស៊ី បាន​កំពុង​តែ​វង្វេង​កាន់តែ​ខ្លាំង​ឡើង ហើយ​បានជា​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​លោក សម រ​ង្ស៊ី បាន​កំពុង​តែ​វង្វេង​កាន់តែ​ខ្លាំង​ឡើង ហើយ​បានជា​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​អះអាង​ថា នៅ​កម្ពុជា​គ្មាន​ការ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ជា​ដាច់ខាត ។ ការ​លើ​កន​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​លើ​បណ្តាញ​សង្គម​ថា លោក​នឹង​ចូល​មក​ស្រុក​ខ្មែរ​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ផ្លាស់​ប្តូ​របប​ដឹកនាំ​នៅ​កម្ពុជា ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ថា នៅ​កម្ពុជា​គ្មាន​ទេ​ការ​ប្តូរ​របប​បច្ចុប្បន្ន ។ ផ្អែក​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តី​ពី​បញ្ហា​កម្ពុជា​ប្រទេស​កម្ពុជា​ប្រកាន់​យក​នូវ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​បាន​ហាម​មិន​ឲ្យ​ធ្វើ​វិសោធនកម្ម​ត្រង់​ចំណុច​នេះ​ដែរ ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា ស្ថិត​នៅ​ក្រោម​របប​ខាងលើ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវត្រូវ​នោះ គឺ​លើ​មាគ៌ា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិ​វ​ឌ្ឈ​រីក​ចម្រើន​រុងរឿង​ដែល​ប្រជាជន​កម្ពុជា​បាន និង​កំពុង​ទទួល​បាន​ផល​ជា​ជ័យ​ជំនះ​យ៉ាង​ត្រចះត្រចង់​លើ​គ្រប់​វិស័យ ។

ដូច្នេះ​គ្មាន​ទេ​ការ​ផ្លាស់​ប្តូរ​របប​បច្ចុប្បន្ន​ដែល​ទណ្ឌិត សម រ​ង្ស៊ី បាន​ប្រកាស​ថា នឹង​ធ្វើការ​ផ្លាស់​ប្តូរ​នោះ ។ លោក​បញ្ជាក់​ថា « មហិច្ឆតា​ចង់​ផ្លាស់​ប្តូរ​របប​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺជា​ការ​ចង់​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម​បង្ក​គ្រោះ​មហន្តរាយ​ដល់​ប្រជាជន​កម្ពុជា​ដូច​ពី​អតីតកាល ។

ហេតុនេះ​ប្រជាជន​កម្ពុជា​ប្រឆាំង​ជា​ដាច់ខាត​ចំពោះ​គំនិត​ទុច្ចរិត​ដ៏​ពិសពុល​របស់​ទណ្ឌិត សម រ​ង្ស៊ី ដែល​ចង់​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រជាជាតិ​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​វត្តមាន​របស់​ទណ្ឌិត​រូប​នេះ​នៅ​ក្នុង​ទឹកដី​កម្ពុជា​» ។

សូម​ជម្រាប​ថា លោក សម រ​ង្ស៊ី បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តែ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ