ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុសគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ…ស្រាប់តែលេច​​ស្ត្រី​ម្នាក់ទៀតបង្កការផ្អើល​ជាថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ពី​ម្តុំ​កាំ​កូ​ស៊ី​ធីមក​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យកទៅ​សួរនាំ ។ លុះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ខូច​ចិត្ត​រឿង​ប្តី​ក៏​មក​លោតទឹក​ដែរ តែ​មិន​បាន​សម្រេច​ដូច​គ្នា ហាក់បីដូច​ស្ពាន​ជ្រោយចង្វា​មាន​ជើងកប​អូស​ទាញ​អ្នកមាន​វិបត្តិ​ឱ្យមក​លោត​ ដើម្បី​បញ្ចប់​​បញ្ហា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ពី​ម្តុំ​កាំ​កូ​ស៊ី​ធីមក​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យកទៅ​សួរនាំ ។ លុះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ខូច​ចិត្ត​រឿង​ប្តី​ក៏​មក​លោតទឹក​ដែរ តែ​មិន​បាន​សម្រេច​ដូច​គ្នា ហាក់បីដូច​ស្ពាន​ជ្រោយចង្វា​មាន​ជើងកប​អូស​ទាញ​អ្នកមាន​វិបត្តិ​ឱ្យមក​លោត​ ដើម្បី​បញ្ចប់​​បញ្ហា ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង១១​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ នៅ​លើ​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ស្ត្រី​ម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជិះ​ម៉ូតូឌុប​ពី​ម្តុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី មក​ដល់​លើ​ស្ពាន​ជ្រោយចង្វា​ក៏​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។ ទោះជា​យ៉ាងណា ការ​ប៉ង​ធ្វើ​អត្តឃាត​នេះ​មិន​បាន​សម្រេច​ទេ ដោយ​ត្រូវ​បាន​សមត្ថកិច្ច​យាម​នៅ​គោលដៅ​នោះ​ឃាត់​ទាន់​រួច​នាំ​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។

លុះ​ប្រមាណ​៣០​នាទី​ក្រោយមក ស្រាប់តែមាន​ស្ត្រី​ម្នាក់​ទៀត ដើរ​បណ្តើ​រយំ​បណ្តើរ​បម្រុងលោតទឹក​សម្លាប់​​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ដែរ​តែ​ត្រូវ​បាន​អ្នកដំណើរ​លើ​ស្ពាន​ឃាត់​ជាប់ ។ បន្ទាប់​មក ក៏​ទាក់ទង​ហៅ​ប្តី​ឲ្យ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រមាណ​១០​នាទី​ក្រោយមក ប្តី​ក៏​មក​ដល់​ដឹក​ប្រពន្ធ​យក​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​របស់​ស្ត្រី​ទី​១ ក៏​បាន​មក​ទទួលយក​ស្ត្រី​រូប​នេះ​ពី​ប៉ុស្តិ៍​ជ្រោយចង្វា​ទៅ​ផ្ទះ​វិញ​ដែរ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​សុទ្ធតែ​ខូចចិត្ត​ដោយសារ​រឿង​ប្តី ប៉ុន្តែ​មិន​ត្រូវ​បាន​ប្រាប់​ថា​ជា​រឿង​អ្វី​នោះ​ទេ ព្រោះ​សុទ្ធតែ​រឿង​គួរ​ឱ្យ​ខ្មាស់​គេ​ណាស់ ។ ហេតុ​អ្វី​ក៏​ស្ត្រី​ទាំង​២​នាក់ ជ្រើសរើស​យក​ការ​សម្លាប់​ខ្លួន​បែប​នេះ​​ទៅ​វិញ សួរ​ថា​តើ​គប្បី​នឹង​ក្រុម​គ្រួសារ​ដែរ​ឬទេ ?


អត្ថបទសរសេរ ដោយ