ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម​! ងៀត​បបែល និង​ស្ពៃជ្រក់​នៅ​ផ្សារ​វាល​យន្ត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ និង​គណៈ​កម្មការ​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​ច្រើន​មុខ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​គ្រឿង​ឧបភោគបរិភោគ​ប្រចាំ​ថ្ងៃ ស្រាប់តែ​រក​ងៀត​បបែល និង​ស្ពៃ​​ជ្រក់​មាន​ផ្ទុក​សារធាតុ​អាស៊ីត​សាលី​ស៊ី​លិ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​។…

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ និង​គណៈ​កម្មការ​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​ច្រើន​មុខ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​គ្រឿង​ឧបភោគបរិភោគ​ប្រចាំ​ថ្ងៃ ស្រាប់តែ​រក​ងៀត​បបែល និង​ស្ពៃ​​ជ្រក់​មាន​ផ្ទុក​សារធាតុ​អាស៊ីត​សាលី​ស៊ី​លិ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​។

លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ធ្វើ​Test Kits គំរូ​បឋម​ចំនួន​១២​មុខទំនិញ ជា​លទ្ធផល​ក្រោយ​ការ​ចុះ​អនុវត្ត​ការងារ មន្ត្រី​បាន​រក​ឃើញ​សារធាតុ​គីមី ដែល​ដាក់​ក្នុង​មុខទំនិញ​ងៀត​បបែល​ចំនួន​៥,៥​គីឡូក្រាម និង​ស្ពៃ​​ជ្រក់​ចំនួន​៦​គីឡូក្រាម មាន​សារធាតុ​អាស៊ីត​សាលី​ស៊ី​លិ​ក (salicylic acid) ដែល​វា​អាច​បំផ្លាញ​ក្រពះ ពោះវៀន​យ៉ាងធ្ងន់ធ្ងរ​។

ក្រោយ​ពី​រក​ឃើញ មន្ត្រី​ជំនាញ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល ក្នុង​នោះ​មន្ត្រី​កាំកុងត្រូល​ក៏​បាន​ពិនិត្យ​មើល​កាលបរិច្ឆេទ​ទៅ​លើ​មុខទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​តាម​បណ្តា​តូប​នានា​ក្នុង​ផ្សារ​វាល​យន្ត ព្រមទាំង​ចុះ​ទៅ​ពិនិត្យ​មុខទំនិញ​នៅ​កន្លែង​តាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ថៃ នៅ​ក្រុង​ស្វាយ​រៀង​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​លោក​ប្រធាន​កាំកុងត្រូល​ខេត្តស្វាយរៀង​ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់​លាស់ មុន​ទិញ​យក​ទៅ​បរិភោគ​ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា ហើយ​មន្ត្រី​កាំកុង​ត្រូល​បាន​សន្យា​នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​ខេត្តស្វាយរៀង ឲ្យ​បាន​ញឹកញាប់​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ