ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​រយៈពេល​១​ថ្ងៃ ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​០៩​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៨​នាក់​(​ស្រី​៤​នាក់​)​របួសស្រាល​១១​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​០៩​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៨​នាក់​(​ស្រី​៤​នាក់​)​របួសស្រាល​១១​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​២​នាក់​,​ស្រវឹង​១​លើក​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, កត្តា​យានយន្ត​១​លើក ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​១​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកណ្តាល​២​លើក​ស្លាប់​២​នាក់​របួស​នាក់​(​ស្រី​នាក់​), ខេត្តកំពង់ចាម​១ លើក​ស្លាប់​១​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​) និង​ខេត្ត​ព្រះ​សីហ​នុ ១​លើក​ស្លាប់​១​នាក់ ។
លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៦១៦១​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​១១២៥​គ្រឿង (៤០%) អប់រំ​៤៥២​គ្រឿង (​ម៉ូតូ​៦៤%) មធ្យោបាយ​ពិន័យ​៦៧៣​គ្រឿង (​ម៉ូតូ​៧៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៧៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៧១៩​គ្រឿង អប់រំ​២៦៦​គ្រឿង ពិន័យ​ចំនួន​សរុប​៤៨៨​គ្រឿង​ (​មួក​៣៦៨​គ្រឿង កញ្ចក់​៩៩​គ្រឿង ស្រវឹង​១​គ្រឿង ផ្សេង​ៗ២០​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ