ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ប្រមាណ​៦០០០០០​កន្លែង​នឹង​បាត់បង់ បើ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​​អឺរ៉ុប

5 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ មក​ថា​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ការងារ​ប្រមាណ ៦០០,០០០ កន្លែង​ជុំវិញ​ពិភពលោក​នឹង​អាច​ត្រូវ​បាន​បាត់បង់ ប្រសិន​បើ​​ប្រទេស​អង់គ្លេស​ចាក​ចាញ​ពី​សហភាព​អឺរ៉ុប (EU)…

អា​ល្លឺ​ម៉​ង់ ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ មក​ថា​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ការងារ​ប្រមាណ ៦០០,០០០ កន្លែង​ជុំវិញ​ពិភពលោក​នឹង​អាច​ត្រូវ​បាន​បាត់បង់ ប្រសិន​បើ​​ប្រទេស​អង់គ្លេស​ចាក​ចាញ​ពី​សហភាព​អឺរ៉ុប (EU) ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់ ដោយ​មាន​ប្រទេស​អា​ល្លឺ​ម៉​ង់​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ផង​ដែរ ។

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន IWH នៅ​ប៉ែក​ខាងកើត​នៃ​អា​ល្លឺ​ម៉​ង់​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ការ​នាំ​ចេញ​របស់ EU ទៅ​កាន់​អង់គ្លេស​ធ្លាក់​ចុះ ២៥% បន្ទាប់​ពី Brexit នៅ​ការងារ​ប្រមាណ ១០៣,០០០​កន្លែង​នឹង​ជួប​ហានិភ័យ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​៥០,០០០​កន្លែង​ទៀត​ក្នុង​ប្រទេស​បារាំង ។

សេដ្ឋវិទូ​បាន​បន្ថែម​ទៀត​ថា ផល​ប៉ះពាល់​ពី Brexit នេះ​មិនមែន​មាន​តែ​ការ​បាត់បង់​ការងារ​ទេ ។ ពួក​គេ​បាន​បន្ត​ថា «​ព្រោះតែ​មាន​កង្វះ​ពលករ​មាន​ជំនាញ​ជា​ច្រើន​ក្នុង​ប្រទេស​អភិវឌ្ឍន៍ សហគ្រាស​អាច​នឹង​ព្យាយាម​រក្សា​បុគ្គលិក​ដោយ​កាត់​បន្ថយ​ម៉ោង​ធ្វើការ ឬ​បង្កើត​ទីផ្សារ​ថ្មី​ៗ​ជាដើម​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វា​នៅ​មិន​ទាន់​ប្រាកដប្រជា​នៅឡើយ​ថា​តើ​ប្រទេស​អង់គ្លេស​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង EU មុន​ពេល​ការ​ចាកចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៩​ខែ​មិ​នា​ឬទេ​បន្ទាប់​ពី​តំណាងរាស្ត្រ​ភាគច្រើន​កាលពី​ខែ​មុន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May ។សេដ្ឋវិទូ​បាន​កត់សម្គាល់​ទៀត​ថា «​ព្រោះតែ​ទីផ្សារ​មាន​ភាព​ត​ភ្ជាប់​ជុំ​វុ​ញ​ពិភពលោក អ្នក​ផ្គត់ផ្គង់​ក្រៅ​សហភាព​អ៊ឺ​រ៉ុ​ប​ក៏​អាច​ទទួល​រង​ការ​ប៉ះពាល់​ដែរ​»​។

ក្នុង​ប្រទេស​ទាំង ២៧​នៅ EU មានការ​ងារ​ប្រមាណ​ជិត ១៨០,០០០​កន្លែង​ក្នុង​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ទៅ​កាន់​ចក្រភព​អង់គ្លេស​ដែល​អាច​ជួបនឹង​ហានិភ័យ ។ ប៉ុន្តែ​ពលករ​ប្រមាណ ៤៣៣,០០០ ​នាក់​បន្ថែម​នៅ EU និង​ជុំវិញ​ពិភពលោក​នឹង​ទទួល​រង​ការ​ប៉ះពាល់​ព្រោះ​ក្រុមហ៊ុន​របស់​ពួក​គេ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អង់គ្លេស ។

វិស័យ​រថយន្ត​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​នឹង​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដែល​អាច​បង្ក​ហានិ​ភ័យ​​ដល់​ការងារ​ប្រមាណ ១៥,០០០ កន្លែង​ដែល​ភាគច្រើន​ក្នុង​ក្រុមហ៊ុន Volkswagen និង BMW ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ