ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​អត់​ពេញចិត្ត​ក្តី​…​ក៏​លោកយាយ​នៅ​តែ​រុញ​រទេះ​ប្តី​មក​វះកាត់​ភេទ​ជា​ស្រី​ដែរ

5 ឆ្នាំ មុន

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា លោកយាយ​អាយុ​៦២​ឆ្នាំម្នាក់ បាន​យំ​ស្តាយនៅ​ពេលប្តី​គាត់ ដែលមាន​​អាយុ​៥៩​ឆ្នាំ​​ សម្រេចចិត្ត​ទៅ​ពេទ្យវះកាត់​ប្តូរ​រាង​កាយ​ទៅ​ជា​មនុស្ស​ស្រី​​ ក្រោយ​បាន​រៀប​ការ​ជាមួយ​គ្នា​រយៈ៣៥​ឆ្នាំហើយនោះ ។…

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា លោកយាយ​អាយុ​៦២​ឆ្នាំម្នាក់ បាន​យំ​ស្តាយនៅ​ពេលប្តី​គាត់ ដែលមាន​​អាយុ​៥៩​ឆ្នាំ​​ សម្រេចចិត្ត​ទៅ​ពេទ្យវះកាត់​ប្តូរ​រាង​កាយ​ទៅ​ជា​មនុស្ស​ស្រី​​ ក្រោយ​បាន​រៀប​ការ​ជាមួយ​គ្នា​រយៈ៣៥​ឆ្នាំហើយនោះ ។

លោកយាយ Julie នៅ​តែ​បន្ត​ស្មោះ​ស្នេហ៍​ជាមួយ​​លោកតា (​ឬ​ក៏​លោកយាយ​) ឈ្មោះSimon ​។ បើ​ទោះបីជា​មិន​ចង់ឱ្យ​រឿងហេតុ​ទៅ​ជា​បែប​នេះក្តី ​។ លោកយាយ​បាន​ស្រក់​ទឹកភ្នែក​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ដែល​លោកតា Simon ចូល​ពេទ្យវះកាត់​កែ​ភេទ កាលពី​ពេល​បី​ឆ្នាំ​មុន ​។ នៅ​ពេល​នេះ ពួក​គេ​ទាំង​ពីរ​នាក់​គឺ​គ្មាន​នរណា​ជា​ប្រុស​នោះ​ទេ​ ។

លោកយាយ​បាន​ប្រាប់​សារព័ត៌មាន​កាលពីពេល​ថ្មី​ៗនេះ ពី​ដំណើររឿង​របស់​ខ្លួននៅ​​ក្នុង​ស្នេហា​មួយ​នេះ​។ លោកយាយ​ថា​ ប្តី​​លោកយាយ ត្រូវ​ធ្វើការ​វះកាត់​មុខសុដន់ និងប្រដាប់​ភេទ ទម្រាំ​តែ​មាន​រូបរាង​ជា​មនុស្ស​ស្រី​នេះ ។ ​

​ទោះបីជា​លោកយាយ​ជា​អ្នក​រុញ​រទេះ​ប្តី​ឡើងគ្រែ​វះ​ក៏​ដោយ ក៏​លោកយាយ​មិន​ចង់ឱ្យ​ប្តី​ទៅ​ជា​បែប​នេះ​ដែរ​។ លោកយាយ​ថា ប្តី​របស់​លោកយាយ​ងាយ​នឹង​សម្រប​ខ្លួន​ទៅ​ជា​ស្រី​ណាស់ ក្រោយ​ពេល​វះកាត់​ហើយ​ភ្លាម ទាំង​ការ​បត់ជើងតូច​ អង្គុយ និងរបៀប​លើ​គ្រែ​ជាដើម​។

គួរបញ្ជាក់ថា ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា​ដំបូង​ កាលពីឆ្នាំ​១៩៧៩ ដែល​កាលនោះ​ នៅ​ជា​សិស្ស​​មាន​អាយុ​១៩​ឆ្នាំ​ ។ រយៈពេល​២​ឆ្នាំ​ក្រោយមក លោកយាយ​ក៏​តាម​ទាន់​ឃើញ​លោកតា​មាន​ផាត់​ម្សៅ​លើ​មុខ​។ បើ​ទោះជា​ដូចនេះ​ក៏​ដោយ លោកយាយ​នៅ​តែ​រៀប​ការ​ជា​លោកតា​នៅ​ឆ្នាំ​១៩៨៥​ ។ រហូត​មកទល់​ពេល​នេះ គឺ​គេ​ច្រ​លំ​ភេទ​អស់ហើយ មិនដឹង​មួយ​ណាជា​យាយ​មួយ​ណាជា​តា​នោះទេ​ ។

អត្ថបទសរសេរ ដោយ