ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ប៉ះ​ចំ​ប្តី​គម្រក់

5 ឆ្នាំ មុន

បុរស​ណា​ប្រើ​អំពើ​ហិង្សា វាយតប់ ជេរ​ប្រមាថ ស្រវឹងស្រា​អួទីនួ​រាល់ថ្ងៃ រំលោភ​លើ​រូបរាង​កាយ​ប្រពន្ធ​ដោយ​គ្មា​ន​​ចិត្តមេត្តា បុរស​នោះ​នឹង​បាន​នាម​ថា​ជា​ប្តី​គម្រក់ ប្តី​មិន​ប្រកបដោយ​ធម៌ វា​ជា​រឿង​អាក្រក់​បំផុត​ចំពោះ​បុរស ។ រឿង​នេះ​បើ​មិន​ទាន់​ខ្លាំងក្លា​ទេ…

បុរស​ណា​ប្រើ​អំពើ​ហិង្សា វាយតប់ ជេរ​ប្រមាថ ស្រវឹងស្រា​អួទីនួ​រាល់ថ្ងៃ រំលោភ​លើ​រូបរាង​កាយ​ប្រពន្ធ​ដោយ​គ្មា​ន​​ចិត្តមេត្តា បុរស​នោះ​នឹង​បាន​នាម​ថា​ជា​ប្តី​គម្រក់ ប្តី​មិន​ប្រកបដោយ​ធម៌ វា​ជា​រឿង​អាក្រក់​បំផុត​ចំពោះ​បុរស ។

រឿង​នេះ​បើ​មិន​ទាន់​ខ្លាំងក្លា​ទេ នៅ​អាច​រក​ផ្លូវ​ដោះស្រាយ​បាន ពួក​ញាតិ​ក្តី អាជ្ញាធរ​ក្តី​អាច​ជួយ​និយាយ ជួយ​ណែនាំ​ដោយ​ផ្អែក​លើ​គោល​ធម៌​ខន្តី និង​អប់រំ​​ចិត្ត​ដោយ​បញ្ញា ព្រម​ដោយ​ការ​ឲ្យ​អភ័យ​មក​ទុក​ក្នុង​ជីវិត ។

តែបើ​បញ្ហា​ខ្លាំងក្លា​រហូត​ដល់​ថ្នាក់​មិន​អាច​ដោះស្រាយ​បាន ព្រះពុទ្ធ​សាសនា​ក៏​ឲ្យ​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ មិនមែន​ទ្រាំ​នៅ​ឲ្យ​ប្តី​វាយ​ស្លាប់ ហើយ​ចាំ​ទៅ​កើត​ឋានសួគ៌​ដោយ​ការ​អត់ធន់​នោះ​ឡើយ ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា មាន​គោល​ធម៌​សម្រាប់​ធ្វើ​ឲ្យ​មនុស្ស​ល្អ​គឺ​ធម៌​ខន្តី​ពិតមែន​ហើយ ប៉ុន្តែ​ជីវិត​ដែល​រស់នៅ​បាន​ប្រសើរ​ថ្លៃថ្លា គឺ​ការ​រស់នៅ​ប្រកបដោយ​បញ្ញា ។