ការលេចឡើងនូវសសៃឈាមក្រហមលើផ្នែកពណ៌សនៃភ្នែកបណ្ដាលមកពីមូលហេតុជាច្រើន ផ្សេងៗពីគ្នាដូចជា កង្វះនៃការគេង, ភាពអស់កម្លាំង, ភាពស្ងួតនៃភ្នែក, ការប៉ះនឹងជាតិពុល ក៏ដូចជាការរលាក, អាលែកស៊ី និងការប៉ះទង្គិចខ្លាំងណាមួយ ។ អ្នកជំនាញផ្នែកភ្នែកជាច្រើននិយាយថា សរសៃឈាមក្រហមនៅក្នុងភ្នែកអាចលេចឡើងដោយសារបញ្ហាវេជ្ជសាស្ត្រមួយចំនួនផងដែរ ហើយប៉ុន្មានក្នុងចំណោមនោះ គឺជំងឺភ្នែកក្រហម, ជំងឺភ្នែក blepharitis, ជំងឺដំបៅកញ្ចក់ភ្នែក, ជំងឺទឹកដក់ក្នុងភ្នែក, ជំងឺភ្នែក iritis និង Grave’s disease។
ប្រសិនបើការឡើងសរសៃឈាមក្រហមក្នុងភ្នែករបស់អ្នកបណ្ដាលមកពីជំងឺនេះ ការព្យាបាលជាមួយគ្រូពេទ្យជំនាញទើបមានប្រសិទ្ធភាព ។ ប៉ុន្តែប្រសិនបើគ្រូពេទ្យភ្នែកនិយាយថា បញ្ហានៃការឡើងសរសៃឈាមក្រហមក្នុងភ្នែករបស់អ្នកមិនមែនបណ្ដាលមកពីជំងឺណាមួយដូចបានរៀបរាប់ទេនោះ កុំបារម្ភ ! ក៏ព្រោះសរសៃឈាមទាំងនោះអាចដោះស្រាយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ។
រូបមន្តបែបធម្មជាតិព្យាបាលអាការឡើងសរសៃឈាមក្រហមក្នុងភ្នែក ៖
១. កញ្ចប់តែ តូចៗ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកកញ្ចប់តែតូចៗចំនួន២ទៅឆុងក្នុងទឹកក្ដៅ ឧណ្ហៗចំនួនកន្លះពែងសម្រាប់រយៈពេល២ទៅ៣នាទី បន្ទាប់មកយកពែងតែទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់។ នៅពេលត្រជាក់ហើយនោះ ចូរគេងបិទភ្នែកហើយដាក់កញ្ចប់តែពីលើជាការស្រេច ។
២. ស្លាបព្រាត្រជាក់ ៖ យកស្លាបព្រាចំនួន៤ ក្នុងទឹកកកត្រជាក់ ១កែវ ឬក្នុងទូរទឹកកក ហើយរង់ចាំសម្រាប់រយៈពេលប៉ុន្មាននាទី រហូតដល់ស្លាបព្រាត្រជាក់សិន សឹមយកស្លាបព្រាមួយគូមកដាក់ភ្នែកដែលកំពុងបិទ ។ នៅពេលស្លាបព្រាអស់ភាពត្រជាក់ហើយនោះ ចូរប្ដូរយកមួយគូទៀតមកដាក់ជាការស្រេច ។
៣. ទឹកភ្នែកសិប្បនិមិត្ត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ទឹកភ្នែកសិប្បនិមិត្តប៉ុន្មានដំណក់ក្នុងភ្នែក ។ ជាធម្មតាផលិតផលនេះអាចជួយបំបាត់ភាពស្ងួតនៃភ្នែកដែលជាស្ថានភាពមួយបង្កឱ្យសសៃឈាមក្រហមលេចឡើង ។ ដើម្បីជាការប្រសើរ ចូរដាក់ដបទឹកភ្នែកសិប្បនិម្មិតក្នុងកាបូប, កាតាប ឬហោប៉ៅ ដូច្នេះអ្នកនឹងអាចប្រើប្រាស់វានៅពេលត្រូវការ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ