ព្រះអរហន្ត​ដែល​ដល់​នូវ​សេចក្តី​សរសើរ​ក៏​ដោយសារ​សម្តី​ពិត​ត្រង់


ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ថា ស​ច្ចេ​ន កិ​ត្តឹ ប​ប្បោ​តិ ការ​ដល់​នូវ​សេចក្តី​សរសើរ មាន​កិត្តិយស​កេរ្តិ៍ឈ្មោះ​ពីរោះ​ផ្សាយ ទៅ ការ​ដឹកនាំ​ក្រុម​មនុស្ស​យ៉ាង​មាន​ប្រសិទ្ធ​ព្រម​ដោយ​សេចក្តី​ស្រឡាញ់​រាប់អាន​ដ៏​លើសលប់​ទៅ​បាន​ក៏​ដោយសារ​ការ​ពោល​ពាក្យពិត សម្តី​ទៀងត្រង់​នេះឯង ។

ពិត​ណាស់​ព្រះពុទ្ធ​លោក​ដល់​នូវ​សេចក្តី​សរសើរ​ពី​បរិស័ទ​គ្រប់​ទិស​ទី​ក៏​ដោយសារ​តែ​សម្តី​ទៀងទាត់ ពោល​ពាក្យពិត​ត្រង់ ជា​វាចា​មិន​ចេះ​រីងស្ងួត វាចា​មិន​ចេះ​ស្លាប់ ទោះជា​រាង​កាយ​បែកធ្លាយ​ទៅ​ហើយ​មែន តែ​មធុ​វាចា​នៅ​តែ​ធរមាន​ជា​រៀង​រហូត ។

នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​អប់រំ​ថា បុគ្គល​រមែង​ពោល​ពាក្យ​ពិតតែ​មួយ​យ៉ាង មិន​ត្រូវ​ពោល​ពាក្យ​ឡេះឡោះ​លេងសើច​ឥតប្រយោជន៍​ទេ ។

ព្រោះហេតុនោះ​បានជា​ព្រះ​អរិយៈ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម សូ​ម្បី​ទ្រង់​ចូល​និព្វាន​អស់​កាល​ជា​យូរអង្វែង​ទៅ​ហើយ ក៏​គង់​មាន​អ្នក​កាន់សាសនា គេ​នៅ​រាប់អាន​លើក​ស្ទួយ​សរសើរ​ថា​ជា​ពាក្យ​មាន​ខ្លឹមសារ អាច​ឱ្យ​សម្រេចប្រយោជន៍​ដរាប​មក​ដល់​កាល​សព្វ​ថ្ងៃនេះ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ