ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​​ម៉ិញ! មនុស្ស​រាប់​ពាន់​នាក់​នាំ​គ្នា​ភ្លូក​​ទឹក​ភ្លូក​ដី​ទៅចាប់ត្រី​នៅ​​រមណីយដ្ឋាន​បឹង​គ្រម (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូង​ឃ្មុំ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា មនុស្ស​ម្នា​រាប់​ពាន់​នាក់​មាន​ក្មេង​ចាស់​ប្រុ​សស្រី​បាន​ធ្វើ​ដំណើរ​ភ្លូក​ទឹក​ភ្លូក​ដី​​តាម​ម៉ូតូ និង​រថយន្ត​មក​លេង​​រមណីយដ្ឋាន​បឹង​គ្រម ស្ថិត​នៅ​ក្នុង​ភូមិសាទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នា​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ…

ខេត្ត​ត្បូង​ឃ្មុំ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា មនុស្ស​ម្នា​រាប់​ពាន់​នាក់​មាន​ក្មេង​ចាស់​ប្រុ​សស្រី​បាន​ធ្វើ​ដំណើរ​ភ្លូក​ទឹក​ភ្លូក​ដី​​តាម​ម៉ូតូ និង​រថយន្ត​មក​លេង​​រមណីយដ្ឋាន​បឹង​គ្រម ស្ថិត​នៅ​ក្នុង​ភូមិសាទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នា​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ ២០១៩ ដោយ​បាន​នាំ​គ្នា​ចុះ​ចាប់​ត្រី​ប្រដាប់​ដោយ​អង្រុក ឆ្នៀង និង​ឧបរណ៍​បុរាណ​មួយ​ចំនួន​ទៀត ដោយ​ម្នាក់​ៗ​មាន​ទឹក​មុខ​សប្បាយ​រីករាយ ។

បើតាម​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ញ៉េ សាវុធ អាយុ​៥៩​ឆ្នាំ រស់​នៅ​ភូមិ-​ឃុំ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹងថា គាត់​រួម​នឹង​កូន​ចំនួន​២​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ដើម្បី​ចាប់​យក​ត្រី​នឹង​គេ ហើយ​គាត់​មាន​ទឹក​​មុខ​សប្បាយ​រីករាយ​ដោយ​ឃើញ​មនុស្សជា​​ច្រើន​កុះ​ករ​នាំ​គ្នា​មក​លេង​ទី​នេះ ។ គាត់​សង្ឃឹមថា នឹង​ចាប់​ត្រី​បាន​ដូច​គេ​ឯង​ដែរ ជា​មួយ​នោះ​គាត់​ក៏​មាន​សំណូម​ពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ សូម​ជួយ​នាំ​គ្នា​អភិ​រក្ស​​រមណីយ​ដ្ឋាន​បឹង​ក្រម ដែល​បាន​កកើតឡើង​​តាំង​ពី​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ឱ្យ​ស្ថិត​នៅ​គង់​វង្ស​យូរ​អង្វែង​ផង​ដែរ។

សូម​បញ្ជាក់ថា លោក​បណ្ឌិត​ ជាម ច័ន្ទសោភ័ណ អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ត្បូង​ឃ្មុំ ​បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​ក្រោម​​លំដាប់​ថ្នាក់​មក​ចូល​រួម​កម្ម​វិធី​ចាប់​ត្រី​នេះ​ផង​ដែរ នា​ឱកាស​នោះ​គេ​បាន​ឃើញ​លោក​អភិ​បាល​ខេត្ត​ចុះ​​ទៅ​ចាប់​ត្រី​ដោយមាន​អង្រុក​មួយ​នៅ​ក្នុង​ដៃដោយ​​​ផ្ទាល់​ដៃ​ទៀត​ផង​ ។ បន្ទាប់​ពី​ចាប់​ត្រី​រួចលោក​អភិ​បាល និង​លោក​ស្រី​បាន​រាំ​លេង​កម្សាន្ត​​យ៉ាង​​សប្បាយ​រីករាយ​ជា​មួយ​ប្រជា​ពល​រដ្ឋ​​ធ្វើ​ឱ្យ​បរិយា​កាស​ក្នុង​កម្ម​វិធីនេះ​កាន់​តែ​​​អធិក​អធ័ម​ថែម​​ទៀត ។

ព័ត៌​មាន​លំអិត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះ​សន្តិ​​ភាព​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ