តើម្ចាស់​ក្ស​ត្រី ​អ៊ូ​បុល​ រតនា​ ជា​នរ​ណា ?


ព្រះ​នាង​មាន​ព្រះ​នាម​ពេញ​ថា អ៊ូ​បុល រតនា​រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya) គឺជា​បុត្រី​ច្បង​នៃ​អតីត​ព្រះមហាក្សត្រ​ថៃ ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត និង​ម្ចាស់​ក្ស​ត្រី​សិរី​គិត (Sirikit) ព្រមទាំង​ជា​ព្រះ​រៀម​របស់​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន ព្រះបាទ​មហា​វី​ជ្ជី​រ៉ា ឡុ​ង​កន ។

ព្រះ​នាង​បាន​បោះបង់​ចោល​តួនាទី​ជា​រាជវង្ស​របស់​ខ្លួន កាលពី​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀប​ការ​ជាមួយ​បុរស​អា​មេ​រិ​ក​ឈ្មោះ​ភី​ធើ ឡេ​ដ ហ្សិ​ន​សិន (Peter Ladd Jensen) ។ ប៉ុន្តែ​ក្រោយមក​ បាន​លែងលះ​ជាមួយ​ប្ដី​នៅ​ចុងឆ្នាំ​១៩៩០ ព្រះ​នាង​បាន​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ និង​ទទួល​ការ​តែងតាំង​ជា​សែ​រាជវង្ស​ឡើង​វិញ ។

បន្ថែម​ពីលើ​នេះ​ ម្ចាស់​ក្ស​ត្រី​ក៏​មាន​កិត្តិនាម​ល្បីល្បាញ​ជាង​ព្រះ​អនុជ​របស់​ព្រះ​នាង នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម និង​ធ្លាប់​បង្ហាញខ្លួន​នៅ​ក្នុង​ខ្សែភាពយន្ដ​ថៃ និង​ទូរទស្សន៍​រហូត​ដល់ Instagram ដែល​មាន​អ្នក​តាមដាន​ជាង​១០០.០០០​នាក់ ។

ប្រជារាស្ត្រ​ថៃ​ជា​ច្រើន​មាន​ទស្សនៈ​វិជ្ជមាន​ ចំពោះ​ព្រះ​រៀម​របស់​មហាក្សត្រ​ថៃ​អង្គ​នេះ ប៉ុន្តែ​សម្រាប់​ការ​ប្រឡូក​​ក្នុង​ឆាកនយោបាយ​បែប​នេះ​ គឺ​គ្រប់​គ្នា​មិន​ទាន់​អាច​ស្មាន​ដឹង​ពី​ជោគវាសនា​បាន​ឡើយ ។ ការ​បោះ​ឆ្នោត​សាកល​ថៃ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ហើយ​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ស្មោះស្ម័គ្រ​បំផុត​នឹង​រាជវង្ស ក៏​បាន​ប្រកាស​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​ដែរ ប៉ុន្តែ​គឺ​ស្ថិត​នៅ​ចំ​ពេល​ដែល​លោក​កំពុង​ប្រឈម​មុខ​បញ្ហា​ផ្សែង​ពុល​ក្នុងទីក្រុង​បាងកក ដែល​មិន​ទាន់​ត្រូវ​បាន​រក​ដំណោះស្រាយ​នៅឡើយ​នោះ ។

Facebook Google Twitter Email

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ