ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តព្រះសីហនុ ធ្វើសន្និសីទ​សារ​ព័ត៌មាន…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាលាខេត្ត​ នា​រសៀល​ថ្ងៃ​ទី​៦ កុម្ភ​:​ កន្លង​មក មាន​រៀបចំ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​ក្រោម​អធិបតីភាព​លោក ផៃ ប៊ុ​ន​វណ្ណ​: អភិបាលរង​ខេត្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាលាខេត្ត​ នា​រសៀល​ថ្ងៃ​ទី​៦ កុម្ភ​:​ កន្លង​មក មាន​រៀបចំ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​ក្រោម​អធិបតីភាព​លោក ផៃ ប៊ុ​ន​វណ្ណ​: អភិបាលរង​ខេត្ត ជូន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​អង្គភាព ដើម្បី​បាន​ផ្សព្វផ្សាយ​ជា​សាធារណ​:ដល់​ប្រជាពលរដ្ឋ​ ទាក់ទង​ទៅ​នឹង​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ដ៏​ចម្រូងចម្រាស ​រហូត​មានការ​បាញ់​របួសធ្ងន់​ម្នាក់ ​និង​ចាប់ខ្លួន​៤​នាក់ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​ប្រឆាំង​សាលដីកា​ និង​កម្លាំង​អនុវត្ត​សាលដីកា​មាន​ប៉ូលិស កងរាជអាវុធហត្ថ​ និង​ទាហាន ។

លោក ផៃ ប៊ុ​ន​វណ្ណ​: អភិបាលរង​ខេត្ត​ ដែល​បាន​ដឹកនាំ​ការ​អនុវត្ត​សាលដីកា​នោះ​បាន​មាន​ប្រសាសន៍​ថា
ការ​អនុវត្ត​សាលដីកា​តុលាការ​កំពូល រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កាល​ពី​​ថ្ងៃ​ទី​២៤ មក​រា​កន្លង​មក ។ លោក​ថា មិន​អាច​ជំទាស់​បាន​ទេ​ក្នុង​នាម​រដ្ឋបាល​ខេត្ត អនុវត្ត​តាម​សំណើ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ ចូល​រួម​អនុវត្ត​សាលដីកា​នៅ​ចំណុច​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

លោក​អភិបាលរង​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ចុះ​អនុវត្ត​សាលដីកា រដ្ឋបាល​ខេត្ត​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​អនុវត្ត ដោយ​មិន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​​ទាំងអស់​ប្រើប្រាស់​នូវ​អំពើ​ហិង្សា ក៏​ប៉ុន្តែ​នៅ​ពេល​ចុះ​អនុវត្ត​នៅ​តែ​មាន​អំពើ​ហិង្សា​កើតឡើង ដែល​ជា​ការ​គួរ​ឱ្យ​សោកស្តាយ​ជាទី​បំផុត ។

លោក​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ផ្ដាំផ្ញើ និង​ផ្សព្វ​ផ្សាយ​ទៅ​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គឺ​ការ​អនុវត្ត​សាលដីកា​ត្រូវ​បញ្ចៀស​ឱ្យ​បាន​នូវ​ការ​ប៉ះ​ទង្គិច​ដោយ​ប្រើ​អំពើ​ហិង្សា​ជា​ដាច់ខាត ។ លោក​បាន​ចោទ​ទៅ​ភាគី​ពលរដ្ឋ​ថា ខណ​:​ក្រុមការងារ​ចុះ​ទៅ​ដល់ទី​តាំង​ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​គ្នា បូក​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ​មក​ពី​ទីតាំង​ផ្សេង​ទៀត បង្កើន​កម្លាំង​ប្រមាណ​ជាង​២០០​នាក់ មក​ធ្វើ​សកម្មភាព​ដុត​កង់​ឡាន គប់​ដប​សាំង ប្រើ​ចំពាមកៅស៊ូ និង​គប់​ដុំ​ថ្ម មក​លើ​កម្លាំង​សមត្ថកិច្ច​បណ្ដាល​ឲ្យ​ខូចខាត​អេ​ស្កា​វ៉ា​ទ័​រ និង​ខូចខាត​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ធ្វើ​ឲ្យ​ស្ថានភាព​មានការ​តានតឹង​ឡើង​។

ក្នុង​ពេល​នោះ​ដែរ​កម្លាំង​របស់​រដ្ឋបាល​ខេត្ត​ធ្វើការ​ដកថយ ហើយ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​ក៏​បាន​ធ្វើការ​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ចូល​ឲ្យ​ដល់ទី​តាំង​ឲ្យ​ខាង​តែ​បាន ។ ព្រម​ជាមួយ​គ្នា​នោះ​ប្រជាពលរដ្ឋ​នៅ​តែ​ព្យាយាម​គប់​ដុំ​ថ្ម ដប​សាំង មក​លើ​កម្លាំង​សមត្ថកិច្ច​បណ្ដាល​ឲ្យ​កើតឡើង​នូវ​អំពើ​ហិង្សា ដែល​កងកម្លាំង​របស់​យើង​ធ្វើការ​បាញ់​ឡើង​ទៅ​លើ​ប្រមាណ​ជាង​២០​គ្រាប់ ប្រហែលជា​គ្រាប់​ធ្លាក់​មក​វិញ ក៏​បណ្តាល​ឱ្យ​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់​រង​របួស ក៏​ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត​នោះ​ទេ ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ (​ពេទ្យ​ព្រះ​កុស​មៈ​) ។ លោក​បាន​បន្ត​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក យន្ត មីន អភិបាលខេត្ត ក៏​ដូច​ជា​អ្នកតំណាង​រាស្ត្រ​បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ និង​នាំ​យក​នូវ​ថវិកា​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ព្យាបាល​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ផង​ដែរ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ទោះបី​រដ្ឋបាល​ខេត្ត​ខិតខំ​បញ្ចៀស​នូវ​អំពើ​ហិង្សា ក៏​មាន​ពាក្យ​ចាម​អា​រ៉ា​ម​ថា អ្នក​រង​របួស​ត្រូវ​បាត់បង់​ជីវិត តាម​ការ​ពិត គឺជា​ការ​បំពុល​បំប៉ោង​សង្គម​តែ​ប៉ុណ្ណោះ និង​មាន​ពាក្យ​អា​ចាម​អារាម​មួយ ទៀត​និយាយ​ថា ការ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​នេះ គឺ​ដើម្បី​ប្រគល់​ដី​ឲ្យ​ទៅ​ម្ចាស់​ដី លោក​ឧក​ញា​៉ ស៊ី គង់​ទ្រី​វ និង​អ្នកស្រី ហុង សួន​ក៏​ប៉ុន្តែ​តាម​ការ​ពិតជា​ការ​ភាន់ច្រឡំ​ហើយ​ត្រូវ​បាន​លោក​ប្រាប់​ថា​ម្ចាស់​ដី​ដែល​ឈ្នះក្តី គឺ​ឈ្មោះ ឆាយ ណា​រិ​ន និង គង់ វ​ណ្ណា ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ ។

លោក ផៃ ប៊ុ​ន​វណ្ណ​: បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ មក​រា ក្រុមការងារ​ក៏​បាន​ចុះ​ទៅ​វាស់វែង​កំណត់​ទីតាំង​ដី​របស់​ឧកញ៉ា ស៊ី គង់​ទ្រី​វ តាម​លិខិត​របស់​ក្រសួង​ដែនដី ក្នុង​ឱកាស​នោះ​ប្រជាពលរដ្ឋ ក៏​បាន​ធ្វើការ​ដុត​កង់​ឡាន ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមការងារ ចូល​ទៅ​ដល់ ប្រជាពលរដ្ឋ​បាន​សុំ​អង្វរ​ឲ្យ​រដ្ឋបាល​ខេត្ត​ជួយ​ផ្តល់​ដី​ដល់​ពួក​គាត់ ដើម្បី​សង់​លំនៅ​ឋាន​រស់នៅ​។

ក្រុមការងារ​ក៏​បាន​ធ្វើការ​ណែនាំ​ពន្យល់​ពួក​គាត់​ឲ្យ​ចូលរួម​សហការ​ជាមួយនឹង​រដ្ឋបាល​ខេត្ត ដើម្បី​ផ្ទៀងផ្ទាត់​ឯកសារ ដើម្បី​ស្នើ​សុំ​គោលការណ៍​ដោះស្រាយ​ដីធ្លី​ជូន បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ស្របច្បាប់ ហើយ​សំណើ​នេះ ត្រូវ​បាន​ឯកភាព​ដោយ​មានការ​យោគយល់​ផង​ដែរ មិន​គួរ​ណា​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើតឡើង​បាន​ឡើយ ។

ជុំវិញ​ការ​អនុវត្ត​សាលដីកា​នោះ​អ្វី​ដែល​ធ្វើ​ឱ្យ​សាធារណជន​ថ្កោលទោស​នោះ​គឺ វី​ដេ​អូ​ឃ្លី​ប​ដែល​ថត​បាន​ក្នុង​ហេតុការណ៍​គឺ​អាវុធហត្ថ​ម្នាក់​បាន​ប្រើ​ហិង្សា​ឆក់​ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​វាយ​ខ្នោះ ហើយ​បន្ទាប់​មក​ក៏​មាន​ទាហាន​ម្នាក់​មក​វាយ​មួយ​ស្វាយ​កាំភ្លើង​បន្ថែម​ទៀត​ធ្វើ​មើល​តែ​គ្នា​មក​ដណ្តើម​ដី​កេរ​របស់​ខ្លួន​ដូច្នោះ​ដែរ ។

រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​ដោះស្រាយ​បែប​ណា​នោះ​នៅឡើយ​ដែរ ដោយ​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​សាលដីកា​យក​ដី​ជាង​៧០​ហិ​កតា​ពី​ក្រុម​ពលរដ្ឋ​ទាំងនោះ​ក៏​គ្មាន​ការ​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​ទេ ។ នេះ​ជា​ការ​ធ្វើ​សន្និសីទ​លើក​ដំបូង ក្រោយ​រយៈពេល​ជិត​កន្លះ​ខែ ការ​អនុវត្ត​សាលដីកា​ដ៏​ចម្រូងចម្រាស​នេះ មាន​តែ​បង្ហាញ​ពី​ការ​សោកស្តាយ​នៅ​ពេល​នេះ ៕ ​

អត្ថបទសរសេរ ដោយ