ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​អី​ក៏​ដឹក​យ៉ាងនេះ ! ចឹ​ង​តើ​ទើប​សមត្ថកិច្ច​ឃាត់ និង​ព្រមាន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ប្រភេទ​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-8698 សណ្តោង​រ៉ឺ​ម៉ក​លេខ​ភ្នំពេញ 4A-2221 ដឹក​សំពីងសំពោង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ ដោយ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​២៣​នាទី​រសៀល ថ្ងៃ​ទី​០៧…

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ប្រភេទ​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-8698 សណ្តោង​រ៉ឺ​ម៉ក​លេខ​ភ្នំពេញ 4A-2221 ដឹក​សំពីងសំពោង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ ដោយ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​២៣​នាទី​រសៀល ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៩ ត្រង់​ចំណុច​មុខ​ទី​សត្តឃាត នៅ​ភូមិ​បឹង​ស្នាយ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។

លោក​វរសេនីយទោ ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់
ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​បាន​បើក​ចេញពី​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​ទិស​ដៅ
ពី​លិច​មក​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេ​៧ ដោយ​ដឹក​ក​ន្តួ​ក​សំពីងសំពោង​ស្រប​ពេល​ដែល​មក​ដល់​ត្រង់​រង្វង់​មូល​ក្បាលស្ពាន​ត្រូវ​បាន​លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម ឃើញ​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ចរាចរណ៍​ដេញ​តាម​ឃាត់ ដោយសារ​តែ​ដឹក​សំពីងសំពោង​នោះ ។

លោក​អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ប្រាប់​បន្ត​ថា រថយន្ត​ខាងលើ​បើកបរ​ដោយ​បុរស​ឈ្មោះ អុំ
ស៊ី​លាង អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​បាន​ឆ្លើយ « ក​ន្តួ​ក​ដឹក​ចេញពី​ស្រុក​អូរ​រាំង​ឪ ក្នុង​គោលដៅ​ចេញ​ទៅ​ខេត្ត​ប៉ៃលិន​ជាប់​ព្រំដែន​ថៃ​» តែ​មិន​ទាន់​បាន​ដល់​គោល
ដៅ​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​តាម​ឃាត់ ។ ហើយ​បាន​បញ្ជូន​មក​ដាក់​នៅ​អធិការដ្ឋាន
នគរបាល​ក្រុង​កំពង់ចាម​យោង​តាម​អនុ​ក្រិត​លេខ​៤៤ ក្នុង​ករណី​រថយន្ត​ដឹក​សំពីងសំពោង​បែប​នេះ​ត្រូវ
បាន​ផាកពិន័យ​ចំនួន​១០​ម៉ឺន​រៀល ។

ជាមួយ​នោះ​នឹង​ធ្វើ​កិច្ចសន្យា​អប់រំ​អ្នកបើកប​រថយន្ត​វេ​អង​នេះ​លើក​ក្រោយ​មិន​ឲ្យ​ដឹង​សំពីងសំពោង​បន្ត​ទៀត​ឡើយ ។ ជាមួយ​នោះ​លោក​ឧត្តមសេនីយទោ ឯម កុសល
ស្នងការ​នគរបាល​ខេត្ត​តែងតែបាន​ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ត្រូវ​មាន​វិធានការ​ចំពោះ​រថយន្ត​ដែល
ដឹក​សំពីងសំពោង​ដែល​បើក​ឆ្លងកាត់​ក្រុង​កំពង់ចាម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ