ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួល​ពាន់តា​ឡី ជម្រក​សត្វ​ស្លាប​កម្រ​រាប់​ពាន់​ក្បាល(មាន​វីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទួល​ពាន់តា​ឡី គឺជា​ទួល​ដ៏​ធំ​មួយ​មានព្រៃ​ល្បះ និង​ព្រៃ​លិច​ទឹក ដុះ​ព​ទ្ធ័​ជុំវិញ ស្ថិត​នៅ​កណ្តាល​​ដែន​អភិរក្ស​បឹង​ស្នេហ៍​ដែល​មាន​វិសាលភាព​៨៣​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ធា​យ ស្រុក​បាភ្នំ នៃ​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ទួល​ពាន់តា​ឡី គឺជា​ទួល​ដ៏​ធំ​មួយ​មានព្រៃ​ល្បះ និង​ព្រៃ​លិច​ទឹក ដុះ​ព​ទ្ធ័​ជុំវិញ ស្ថិត​នៅ​កណ្តាល​​ដែន​អភិរក្ស​បឹង​ស្នេហ៍​ដែល​មាន​វិសាលភាព​៨៣​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ធា​យ ស្រុក​បាភ្នំ នៃ​ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ទួល​ពាន់តា​ឡី​នេះ​មាន​សត្វ​ស្លាប​កម្រ​រាប់​ពាន់​ក្បាល​កំពុង​រស់នៅ​លើ​ទួល​នោះ និង​ស្ថិត​នៅ​ក្រោម​ការ​ការពារ អភិរក្ស​ដោយ​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ women ។

លោក​ប៉ាន់ យ​ន ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​លើ​ទួល​ពាន់តា​ឡី​មាន​សត្វ​ស្លាប​រាប់​ពាន់​ក្បាល​កំពុង​រស់នៅ ក្នុង​នោះ​មាន​ដូច​ជា សត្វ​កុក សំបក​ត្រពាំង ខ្វែក ក្អែកទឹក ត្មោ​ញ ននៀល​ខ្យង ទុង និង​ក្រសារ​ជាដើម ។

ក្រុម​អ្នក​ឃ្លាំមើល​ការពារ​អភិរក្ស​ស្វត​ស្លាប នៅ​ក្នុង​ដែន​អភិរក្ស​បឹង​ស្នេហ៍​មាន​ចំនួន​តែ​បី​នាក់​ប៉ុណ្ណោះ ធ្វើ​ការ​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ប្រាក់ខែ​ទេ ហើយ​បច្ចុប្បន្ន​កំពុង​តែ​ខ្វះខាត​ឧបករណ៍​ជា​មធ្យោបាយ​បម្រើ​ការងារ​ថែម​ទៀត​ផង ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង និង​ការពារ​មិនសូវ​មាន​ប្រសិទ្ធ​ភាពល្អ​ប៉ុន្មាន​នោះ​ទេ ដូច្នេះ​ហើយ​ទើប​លោក​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ មន្ត្រី​ពាក់ព័ន្ធ​នានា ឲ្យ​ជួយ​ឧ​ប​ត្ថ​ម​ដល់​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​នេះ​ផង ។

លោក​សឹម ទេព​វង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង​ឲ្យ​ដឹង​ថា តំបន់​អភិរក្ស​បឹង​ស្នេហ៍ គឺជា​ដី​សាធា​រណៈ​របស់​រដ្ឋ ពី​មុន​មក​មិនសូវ​មាន​សត្វ​រស់​នៅទេ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​អង្គការ women បាន​បង្កើត​ឱ្យ​មាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍ និង​មានការ​ការពារ និង​អភិរក្ស​យ៉ាង​ម៉ត់ចត់ ដោយ​សហគមន៍ ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ women បាន​ធ្វើ​ឱ្យ​ទីតាំង​នោះ​ក្លាយទៅជា​ជម្រក​ដ៏​កក់ក្តៅ​របស់​ពពួកសត្វ​ជា​ពិសេស​សត្វ​ស្លាប​កម្រ ហើយ​បាន​នាំ​គ្នា​មក​រស់នៅ និង​បង្កាត់​ពូជ​បង្កើត​កូនចៅ​កាន់តែ ច្រើន​ឡើង​ៗ រហូត​ដល់​រាប់​ពាន់​ក្បាល​ដូច​សព្វ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ