ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្បូរ​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា

5 ឆ្នាំ មុន

ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​សូម​បង្ហាញ​ជូន​អំពី​អំបូរ​ជនជាតិ​ចិន​នៅ​កម្ពុជា និង​ដើមហេតុ​នៃ​ការ​ចាក​ចេញពី​ប្រទេស​កំណើត​មក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​យើង​ផង​ដែរ ។ យោង​តាម​ឯកសារ​លោក​បណ្ឌិត​ដៀប សុផល និង​លោក​បណ្ឌិត​មី​ស្ហែ​ល ត្រា​ណេ ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា​តាំងពី​យូរយារ​ណាស់​មក​ហើយ​នោះ​មាន​៥​ជនជាតិ…

ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​សូម​បង្ហាញ​ជូន​អំពី​អំបូរ​ជនជាតិ​ចិន​នៅ​កម្ពុជា និង​ដើមហេតុ​នៃ​ការ​ចាក​ចេញពី​ប្រទេស​កំណើត​មក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​យើង​ផង​ដែរ ។

យោង​តាម​ឯកសារ​លោក​បណ្ឌិត​ដៀប សុផល និង​លោក​បណ្ឌិត​មី​ស្ហែ​ល ត្រា​ណេ ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា​តាំងពី​យូរយារ​ណាស់​មក​ហើយ​នោះ​មាន​៥​ជនជាតិ គឺ​៖ ១-​ចិន​ទៀជីវ
២-​ចិន​កា​តាំង ៣-​ចិន​ហៃណាំ ឬ​ហៃ​ណា​ន់ ៤-​ចិន​ហុកគៀន និង ៥-​ចិន​ហ្វ៊ូ​ឌ​ស៊ា​ន ឬ​ចិន​ខិ ។

ចិន​ទៀជីវ ភាគច្រើន​មាន​ប្រភព​ចេញ​មក​ពី​ក្វា​ង​ទុង ឬ​គ័ង​តុង ។ ចិន​ទៀជីវ ដែល​មាន​ចំនួន​ប្រមាណ​៧០% ក្នុង​ចំណោម​ចិន​ទាំងអស់ គឺ​ប្រកបរ​បរជា​អ្នក ជំនួញ ។ ចិន​កា​តាំង ភាគច្រើន ចេញ​មក​ពី​ភាគ​ខាងត្បូង នៃ​ខេត្ត​ក្វា​ង​តុង ឬ​គ័ង​តុង ។ ចិន​កា​តាំង​ភាគច្រើន មាន​ជំនាញ​លើ​ផ្នែក​មេកានិច និង​ធ្វើ​ជំនួញ ។ ចិន​ហៃណាំ ឬ​ហៃ​ណា​ន់​មាន​៨% និង​មាន​ប្រភព​មក​ពី​កោះ​ហៃ​ណា​ន់​ដែល​ក្រុម​នេះ​ប្រកបរ​បរជា​អ្នក​បើក ឬ​គ្រប់គ្រង​ភោជនីយដ្ឋាន សណ្ឋាគារ និង​ធ្វើ​កសិកម្ម លើ​កសិដ្ឋាន​ដំណាំ​ម្រេច​នៅ​កំពត ។

ដោយឡែក​ចិន​ហុកគៀន មាន​ប្រមាណ​៣%​មក​ពី​ភាគ​ឦសាន​នៃ​ខេត្ត​ក្វា​ង​តុង និង​ភាគច្រើន​ប្រកបរ​បរជា​អ្នកលក់​ឱសថ​បុរាណ និង​ជា​ពេទ្យ​ព្យាបាល​ធ្មេញ …​។ ចំណែក​ចិន​ហ្វ៊ូ​ឌ​ស៊ា​ន ឬ​ចិន​ខិ មាន​ចំនួន​ប្រមាណ​២% មក​ពី​តំបន់​ស្យា​មិ​ញ ខេត្ត​ហ្វ៊ូ​ឌ​ស៊ា​ន ភាគច្រើន​ជា​ធនាគារិក និង​ជា​ពាណិជ្ជករ​ដែរ ។ តាំងពី​ដើម​រៀង​មក​គេ​តែង​ឲ្យ​តម្លៃ និង​កោត សរសើរ​ជនជាតិ​ខ្មែរ​កាត់​ចិន ឬ​ចិន​សុទ្ធ​ថា មាន​ប្រាជ្ញា​ឆ្លាត​វៀងវៃ ពូកែ​រកស៊ី​ជាង​ជនជាតិ​ខ្មែរ ដែល​មាន​ម្តាយ​ឪពុក​ជា​ខ្មែរ​សុទ្ធ ។

មាន​ប្រភព​ផ្សេង​ទៀត​ថា​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​មាន​កត្តា​២ គឺ​ការ​ផ្លាស់​ប្តូរ​រាជវង្ស ពី​មហា​មីង​ទៅ​មហា​ឆេ​ង ជនជាតិ​ចិន ឬ​ហាន​មិន​សប្បាយ​ចិត្តនឹង​ការ​ឲ្យ​កាត់សក់ ក្រង​សក់ និង​មួយទៀត​ការ​ធ្វើ​បដិវត្តន៍​របស់​ស៊ុន យ៉ា​ត​សេន គ្រួសារ​សក្តិភូមិ​ខ្លះ​មិន​ពេញចិត្ត ក៏​នាំ​គ្នា​ចាកចេញ​ទាំង​ហ្វូង និង​គ្រួសារ​មក​នៅ​អាស៊ី​អាគ្នេយ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ