ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកជំងឺ​ប្រកាន់​… ចំណែក​ក្រុម​គ្រូ​ពេទ្យ​ប្រកែក​… សូម​តាមដាន​រឿង​ឱ្យ​ចប់​!!!

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​មានការ​ផ្សព្វផ្សាយ​ចេញពី​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដែល​ម្ចាស់​គណនី​ជា​ព្រះសង្ឃ​ព្រះ​នាម sem sophea បាន​បង្ហោះ​ចេញ​​រូបភាព​អ្នកជំងឺ និង​បាន​សរសេរ​ជា​ខ្លឹមសារ​ថា «​អាត្មា​សូម​ខ្លាច​ហើយ​ពេទ្យ​បង្អែក​តាកែវ…

ខេត្តតាកែវ ៖ ក្រោយ​មានការ​ផ្សព្វផ្សាយ​ចេញពី​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដែល​ម្ចាស់​គណនី​ជា​ព្រះសង្ឃ​ព្រះ​នាម sem sophea បាន​បង្ហោះ​ចេញ​​រូបភាព​អ្នកជំងឺ និង​បាន​សរសេរ​ជា​ខ្លឹមសារ​ថា «​អាត្មា​សូម​ខ្លាច​ហើយ​ពេទ្យ​បង្អែក​តាកែវ ហេតុតែ​យើង​ក្រ​គេ​មិន​មើល​ទេ ប័ណ្ណ​ក្រីក្រ​មាន​ន័យ​អី​» និង​បាន​សរសេរ​បញ្ជាក់​ថា មិនមែន​ពេទ្យ​ទាំងអស់​ទេ​នោះ​។

ឥឡូវនេះ លោក​វេជ្ជៈបណ្ឌិត ឈូ​វ ឈួ​ន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​បាន​ធ្វើការ​បដិសេធ​ចោល​រាល់​ការ​ចោទប្រកាន់​មក​លើ​ក្រុម​គ្រូពេទ្យ​ថា បាន​រើសអើង​ទៅ​លើ​ការ​ព្យាបាល​អ្នកជំងឺ​មាន ឬ​ក៏​ក្រ ។

លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ក្រុម​គ្រូពេទ្យ រួម​ជាមួយ​បុគ្គលិក តែងតែ​យក​ចិត្តទុកដាក់​លើ​ការ​ព្យាបាល​អ្នកជំងឺ មិន​ថា អ្នកមាន ឬ​ក៏​អ្នកក្រ​នោះ​ទេ គឺ​ព្យាបាល​ទៅ​តាម​បច្ចេកទេស​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​យ៉ាង​សមធម៌ គឺ​ស្មើភាព​គ្នា​ទាំងអស់ មិន​បាន​គិត​ថា អ្នក​ណា​មាន ឬ​អ្នកក្រ​ដូច​ព្រះ​សង្ឃ​មាន​ថេរ​ដីកា​ឡើយ ។

មួយវិញទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​នេះ​ដែរ គឺ​មិន​មាន​បន្ទប់​ពិសេស (VIP) ណា​សម្រាប់​អ្នកមាន​ទ្រព្យ​គេ​ជួល​សម្រាប់​ឱ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​នោះ​ទេ គឺ​អ្នកជំងឺ​ទាំងនោះ​សម្រាក​ព្យាបាល​នៅ​លើ​គ្រែពេទ្យ​ដែល​បាន​រៀបចំ​ឱ្យ​ដូច​ៗ​គ្នា ។

ក្នុង​នោះ​ដែរ​លោក​វេជ្ជៈបណ្ឌិត ឈូ​វ ឈួ​ន បាន​លើក​ឡើង​អំពី​អ​កា​រៈ​អ្នកជំងឺ​ដែល​ព្រះសង្ឃ sem sophea បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ​ថា អ្នកជំងឺ​មានឈ្មោះ វង ដេ​វីត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៩ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ និង​វិភា​គជា​ជំហាន​ដំបូង​ដោយ​ដាក់​ការ​សង្ស័យ​ថា អ្នកជំងឺ​អាច​រលាក​សួត​ខាងស្តាំ ។

លោក​វេជ្ជៈបណ្ឌិតបន្តថា បន្ទាប់​មក​គ្រូពេទ្យ​បាន​ពិនិត្យ អម​គ្លី​និ​ច ដោយ​ពិនិត្យ​ឈាម និង​ធ្វើការ​ថត​សួត និង​ឆ្លុះ​អេកូ​បន្ត​ទៀត ដោយ​រក​ឃើញ​ថា អ្នកជំងឺ​មាន​បូស​ថ្លើម ក្រោយ​ការ​រក​ឃើញ​លើ​រោគ​សញ្ញា​នៃ​អ​កា​រៈ​អ្នកជំងឺ​នេះ​រួច គ្រូពេទ្យ​ជំនាញ​បាន​ធ្វើការ​ព្យាបាល​ទៅ​តាម​បច្ចេកទេស ដោយ​បានឱ្យ​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប (​មិន​បាន​ចាក់​ថ្នាំ ឬ​ដាក់​សេរ៉ូម​អ្វី​ឡើយ ព្រោះ​អ​កា​រៈ​អ្នកជំងឺ​មិន​ចាំបាច់​ឡើយ​លើ​ការ​ប្រើប្រាស់​ថ្នាំ​ចាក់ ឬ​ដាក់​សេរ៉ូម​) និង​ដេក​សម្រាក​ពេទ្យ​រយៈពេល​១​ស​ប្តា​ហ៍ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​សម្រាក និង​លេបថ្នាំ​របស់​គ្រូពេទ្យ​ឱ្យ​នៅ​មន្ទីរពេទ្យ​បាន​រយៈពេល​៣​ថ្ងៃ មក​ដល់​ថ្ងៃ​ទី​០៦ កុម្ភៈ ម៉ោង​៧​យប់ ឪពុកមា​របស់​អ្នកជំងឺ​បាន​មក​សុំ​យក​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ តែ​មិន​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញ​នោះ​ទេ ព្រោះ​មិន​ទាន់​គ្រប់​ទៅ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ​ជំនាញ​ដែល​តម្រូវ​ឱ្យ​អ្នកជំងឺ​សម្រាក និង​លេបថ្នាំ​នៅ​មន្ទីរពេទ្យ​ឱ្យ​បាន​១​ស​ប្តា​ហ៍​សិន តែ​អ្នកជំងឺ និង​បងប្អូន​អ្នកជំងឺ​បាន​ទទូច​សុំ និង​បាន​សរសេរ​លើ​លិខិត​ស្នាម ដោយ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ដើម្បី​សុំ​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ​ទៅ ។

លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា តាម​អ​កា​រៈ​របស់​អ្នកជំងឺ គឺ​ក្រោយ​ពី​ទទួល​បានការ​ព្យាបាល​រយៈ​ពេល​៣​ថ្ងៃ​មកនេះ ដោយ​លេបថ្នាំ​របស់​គ្រូពេទ្យ​ឱ្យ​នោះ គឺ​មាន​អ​កា​រៈ​បាន​ធូរស្បើយ​ច្រើន​ជាង​មុន​ច្រើន ហើយ​លោក​បាន​បញ្ជាក់​ដែរ​ថា អ្នកជំងឺ​គឺ​ត្រូវ​លេបថ្នាំ​ឱ្យ​គ្រប់​២១​ថ្ងៃ ទើប​ជំ​អឺ​របស់​គាត់​អាច​នឹង​ជា​សះ​ស្បើយ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ